Yearendyearend1140x150

បេក្ខភាពប្រជែងតំណែងប្រធានាធិបតីកូរ៉េខាងត្បូងរងការចោទពីបទអំពើពុករលួយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក លី ជេយ៉ុង បេក្ខភាពប្រជែងតំណែងប្រធានាធិបតីកូរ៉េខាងត្បូង ប្រភពរូប៖ ស៊ីនហួរ

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន (Moon Jae-in) បានបញ្ជាឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់អំពីករណីអំពើពុករលួយនៅក្នុងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យមួយនៅថ្ងៃទី ១២ ដោយជាប់ពាក់ព័ន្ធនឹងលោក លី ជេយ៉ុង (Lee Jae-myung) បេក្ខភាពប្រជែងតំណែងប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ និង ជាអភិបាលខេត្ត Gyeonggi បានក្លាយជាប្រធានបទក្តៅបំផុតមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង។

អ្នកនាំពាក្យរបស់ Blue House លោកស្រី Park Yeongmi បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី ១២ នេះថា លោក មូន ជេអ៊ីន បានណែនាំដល់អយ្យការនិងប៉ូលីសឱ្យសហការយ៉ាងសកម្ម ដើម្បីស៊ើបអង្កេតយ៉ាងហ្មត់ចត់នូវសំណុំរឿងអំពើពុករលួយឆ្នាំ ២០១៥ នៅក្នុងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យមួយនៅទីក្រុង Seongnam ខេត្ត Gyeonggi ភាគខាងត្បូងទីក្រុងសេអ៊ូល។

គណបក្សកងកម្លាំងជាតិដែលជាគណបក្សប្រឆាំងធំបំផុតបានកំណត់ឈ្មោះលោក លី ជេយ៉ុង ថា ជាមេគំនិតនៅពីក្រោយគម្រោងនេះ បានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យនិងជំរុញឱ្យគាត់ដកខ្លួនចេញពីការបោះឆ្នោតប្រធានាធិបតី។ ប៉ុន្តែលោក លោក លី ជេយ៉ុង បានបដិសេធថាមិនមានទំនាក់ទំនងជាមួយករណីនេះទេ។

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានឲ្យដឹងថា នេះជាលើកដំបូងដែលលោក មូន ជេអ៊ីន បានបង្ហាញជំហររបស់ខ្លួន និងបានជំរុញឲ្យអយ្យការនិងប៉ូលីស ដើម្បីស៊ើបអង្កេតករណីនេះ។ ខណៈសំណុំរឿងនៅតែបន្តកើតឡើង លោក លី ជេយ៉ុង បានធ្វើសន្និសីទសារព័ត៌មានបន្ទាន់មួយ នៅថ្ងៃទី ១២ ដោយបញ្ជាក់ថា លោកនឹងទទួលយកការត្រួតពិនិត្យរបស់រដ្ឋសភា ចំពោះរដ្ឋាភិបាល Gyeonggi-do តាមការគ្រោងទុក ហើយនឹងមិនលាលែងពីតំណែងជាអភិបាលទេ។

ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ៩ ខែមីនាឆ្នាំក្រោយ។ យោងតាមការស្ទង់មតិនាពេលថ្មីៗនេះ ដោយវិទ្យាស្ថានទស្សនៈសាធារណៈកូរ៉េខាងត្បូងបានឲ្យដឹងថា លី ជេយ៉ុង កំពុងស្ថិតនៅក្នុងតំណែង“នាំមុខគេ” ក្នុងចំណោមបេក្ខជនប្រធានាធិបតី បន្ទាប់មកគឺ លោក យ៉ុនសេកយៀក (Yoon Seok-yue ) សមាជិកនៃគណបក្សកងកម្លាំងជាតិនិងអតីតប្រធានរដ្ឋអាជ្ញា៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង