Yearendyearend1140x150

ក្រសួង៖ ស្ថានភាពកូវីដ-១៩នៅកម្ពុជាស្ថិតនៅតែផុយស្រួយ ទោះបីជាគ្មានករណីឆ្លងថ្មី

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ៖ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ សង្គេតឃើញថាប្រទេសកម្ពុជាពុំមានករណីឆ្លងវីរុសកូវីដ-១៩ថ្មីនៅឡើយ ខណៈអ្នកជាសះស្បើយនៅតែបន្តកើនឡើង។ ទោះបីជាគ្មានករណីឆ្លងថ្មី ក៏ស្ថានភាពកូវីដ-១៩ នៅកម្ពុជាស្ថិតនៅក្នុងភាពផុយស្រួយនៅឡើយ។ នេះបើតាមប្រសាសន៍របស់លោកជំទាវ ឱ វណ្ណឌីន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែមេសានេះ។

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលកម្ពុជា បានថ្លែងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ កម្ពុជាពុំមានករណីឆ្លងវីរុសកូវីដ-១៩ថ្មី ខណៈអ្នកជាសះស្បើយក៏កាន់តែកើនឡើង ប៉ុន្តែនេះមិនមែនបញ្ជាក់ថាកម្ពុជារួចផុតពីការវាយលុករបស់កូវីដ-១៩ មានន័យថា ស្ថានភាពរបស់កម្ពុជាស្ថិតនៅក្នុងភាពផុយស្រួយនៅឡើយ ល្គឹកណានៅលើសកលលោកនៅតែមានការរាតត្បាតយ៉ាងសន្ធឹកសន្ធាប់ ។

បើតាមលោកជំទាវ ឱ វណ្ណឌីន បច្ចុប្បន្នករណីឆ្លងកូវីដ-១៩មានច្រើន ជាពិសេសប្រទេសមួយចំនួនធំកាន់តែមានការឆ្លងកើនឡើង។ ដោយឡែកពិនិត្យមើលនៅប្រទេសក្នុងតំបន់អាស៊ាន ដូចជាប្រទេសមីយ៉ាន់ម៉ា ដែលពីមុនមិនមានករណីឆ្លង ប៉ុន្តែមួយរយៈក្រោយនេះមានការស្ទុះឡើងរហូតអ្នកឆ្លងវីរុសកូវីដ-១៩ចំនួន ១១១ករណី។

ជាមួយគ្នានេះ លោកជំទាវ ឱ វណ្ណឌីន អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប នៅពេលខាងមុខនេះ មិនត្រូវធ្វេសប្រហែសទេ ហើយបុគ្គលគ្រប់ត្រូវតែបន្តអនុវត្តវិធានការនៃការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន និងគោរពតាមបទបញ្ជាដែលបានដាក់ចេញរបស់សម្ដេច ហ៊ុន សែន ដើម្បីទប់ស្កាត់ការវាយលុករបស់កូវីដ-១៩ និងចៀសវាងនូវការចម្លងចូលទៅក្នុងសហគមន៍។

គួរបញ្ជាក់ដែរថា គិតមកដល់ពេលបច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោក មិនទាន់មានវិធីសាស្រ្ត ឬថ្នាំសម្រាប់កំណត់ព្យាបាលនូវជំងឺឆ្លងកូវីដ-១៩ នេះឡើយទេ ក៏ប៉ុន្តែអ្វីដែលក្រសួងសុខាភិបាលកម្ពុជា និងប្រទេសនៅលើសកលលោកកំពុងតែខិតខំអនុវត្ត គឺតែងតែធ្វើការសិក្សាស្រាវជ្រាវ និងអនុវត្តតាមបទពិសោធន៍ដែលមានកន្លងមក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង