Yearendyearend1140x150

ក្រសួងសុខាភិបាលចំណាយថវិកាប្រហែល៥លានដុល្លារក្នុងការទិញម៉ាសបង្ការកូវីដ១៩នៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងបានចំណាយថវិកាប្រហែល៥លានដុល្លារក្នុងការទិញម៉ាស ដើម្បីបង្ការជំងឺឆ្លងកូវីដ១៩។ ប្រភេទម៉ាសដែលក្រសួងសុខាភិបាលបានចំណាយទិញមានដូចជា ម៉ាសពាក់ទូទៅ(Surgical Mask) TPE(សម្លៀកបំពាក់ការពារ) និងម៉ាសN95។ នេះបើតាមប្រសាសន៍របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺCOVID-19នៅកម្ពុជា នាព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២០។

បើតាមប្រសាសន៍របស់លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា ក្រសួងសុខាភិបាលបានទទួលទឹកប្រាក់ពីក្រសួងហិរញ្ញវត្ថុសរុបចំនួន ៤.៥លានដុល្លារ ហើយក្រសួងក៏បានទទួលថវិការពីសប្បុរសជនសរុបចំនួន១៣លានដុល្លារផងដែរ បើគិតមកដល់ថ្ងៃទី២០ ខែមេសានេះ។

ម៉ាស ឬសម្ភារៈបរិក្ខារដែលក្រសួងទិញមកនេះ គឺផ្គត់ផ្គង់ដើម្បីបញ្ជូនទៅ២៥ខេត្តក្រុង និង នៅមន្ទីរេពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យចាក់អង្រែ។បច្ចុប្បន្នក្រសួងប្រើប្រាស់ឃ្លាំងចំនួនពីរ ដើម្បីទុកដាក់។ឃ្លាំងទី១ ជាឃ្លាំងរបស់ក្រសួងសុខាភិបាលដែលមានទីតាំងស្ងិតនៅផ្លួវជាតិលេខ៣ ដែលមានភផ្ទុកម៉ាសសរុបចំនួន៣លានម៉ាស មានTPEប្រហែល៣ម៉ឺនសម្រាប់ និងម៉ាសN95មានប្រហែល១៣ម៉ឺនម៉ាស។ រីឯឃ្លាំងទី២ ជាឃ្លាំងយុទ្ធសាស្រ្តដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦ មានផ្ទុកម៉ាសធម្មតា៥លានម៉ាស ម៉ាសN95ចំនួន១៨ម៉ឺនម៉ាស TPEចំនួន៥ពាន់កំផ្លេ និងភួយ ម៉ុង ខ្នើយ កន្ទេលចំនួន៥ពាន់សម្រាប់។

បើតាមលោកស្រី ការចំណាយទឹកប្រាក់ប្រហែល៥លានដុល្លារនេះ គឺពុំទាន់បានបូកសរុបជាមួយនឹងប្រាក់១លានដុល្លារដែលបានផ្ទេរទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ទ្រទ្រង់ និងផ្គត់ផ្គង់ក្នុងការធ្វើតេស្ត និងព្យាបាលដល់កម្មករដែលត្រឡប់មកភ្នំពេញវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង