Cct850x100 1
1800px x h300px kh

ភ្ជុំធំ៖ខេត្តព្រះសីហនុទទួលបាន«ភ្ញៀវទេសចរ»ជាង៣ម៉ឺននាក់កើនឡើង១០,៦២%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ ភ្ញៀវទេសចរចូលមកខេត្តព្រះសីហនុក្នុងថ្ងៃទី០៦ខែតុលា ឆ្នាំ២០២១ នាឱកាសបុណ្យភ្ជុំបិណ្ឌ មានសរុប​៣២.២៧២នាក់ កើនឡើង១០,៦២% ក្នុងនោះ។នេះបើយោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។

បើតាមរបាយការណ៍ បានអោយដឹងថា ភ្ញៀវទេសចរចូលមកខេត្តព្រះសីហនុក្នុងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ នាឱកាសបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរផ្ទៃក្នុងសរុប៣២.២៧២នាក់ កើនឡើង១០,៦២% ក្នុងនោះ ភ្ញៀវជាតិ៣១.៣៩១នាក់ កើនឡើង៩,៦៣% ភ្ញៀវបរទេស សរុប៨៨១នាក់ កើនឡើង៦៣,១៤%។

របាយការណ៍ដដែលបានអះអាងថា ភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានា សរុប៣១.៨៣៦នាក់ កើនឡើង៥១,៥៣% ក្នុងនោះ ភ្ញៀវជាតិ ៣១.១២៣នាក់ កើនឡើង៥១,៥៣%  ភ្ញៀវបរទេស ៧១៣នាក់ កើនឡើង៥០,៩៩%។ពុំមានភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុទេ។

ចំណែក ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានា មានភ្ញៀវសរុប៤២៤នាក់ ថយចុះ២៧,៨៩% ក្នុងនោះ ភ្ញៀវជាតិ២៥៨នាក់ ថយចុះ៤២,០២% ភ្ញៀវបរទេស១៦៦នាក់ កើនឡើង១៦,០៨% ។

Khcct banner

អត្ថបទទាក់ទង