Cct850x100 1
1800px x h300px kh

ធនាគារជាតិកម្ពុជាដាក់ដេញថ្លៃប្រាក់ដុល្លារ«៥០លានដុល្លារអាមេរិក»នៅថ្ងៃទី១២ ខែតុលា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា។

ភ្នំពេញ៖ ធនាគារជាតិកម្ពុជាបានចេញសេចក្តីជូនដំណឹងដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ថា ធនាគារជាតិកម្ពុជានឹងដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ៥០.០០០.០០០ ដុល្លារអាមេរិក (ហាសិបលានដុល្លារអាមេរិក) នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។ ចំពោះអត្រាដេញថ្លៃអប្បបរមានឹងត្រូវប្រកាសនាពេលព្រឹកនៃថ្ងៃ ដេញថ្លៃជាក់ស្តែង។

បើតាមលោកជំទាវ ជា សិរី បានលើកឡើងថា ការដាក់ដេញថ្លៃនេះមានគោលបំណងពង្រឹងស្ថិរភាពអត្រាប្តូរប្រាក់ ដើម្បីចៀសវាងការប្រែប្រួលខ្លាំងនៃអត្រាប្តូរប្រាក់នៅប្រទេសកម្ពុជា។ លោកជំទាវសង្កេតឃើញថា ក្នុងបរិបទនៃសេដ្ឋកិច្ចកម្ពុជា ដែលមានទំនាក់ទំនងវិស័យសេដ្ឋកិច្ចខ្លាំងជាមួយពិភពលោក ការចាប់ផ្តើមរីករាលដាលនៃជម្ងឺកូវីដ១៩ក្នុងឆ្នាំ២០២០ បានជះឥទ្ធិពលអវិជ្ជមាន ដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ក៏ដូចជាអត្រាប្តូរប្រាក់ ដែលកន្លងមកធនាគារជាតិនៃកម្ពុជាបានតាមដាន និងអនុវត្តឧបករណ៍នយោបាយរូបិយវត្ថុជាប្រចាំ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងគាំទ្រដល់ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច។

លោកជំទាវ ជា សិរី បានថ្លែងថា “បេសកកម្មចម្បងរបស់ធនាគារជាតិនៃកម្ពុជា គឺកំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ សំដៅរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយពិគ្រោះជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។ ក្នុងបរិការនៃសេដ្ឋកិច្ចសាកលបច្ចុប្បន្ន ការធ្លាក់ថ្លៃនៃរូបិយវត្ថុ ឬសម្ពាធអត្រាប្តូរប្រាក់បានកើតឡើងស្ទើរជុំវិញពិភពលោក ពិសេសប្រទេសក្នុងតំបន់ ដោយសារការរីករាលដាល និងរលកថ្មីៗនៃជំងឺកូវីដ១៩”៕


Khcct banner

អត្ថបទទាក់ទង