Cct850x100 1
1800px x h300px kh

ការជួយសង្គ្រោះកំពុងដំណើរការខណៈភ្លៀងធ្លាក់ខ្លាំងនៅតែវាយប្រហារភាគពាយ័ព្យប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ភ្លៀងធ្លាក់ខ្លាំងនៅតែវាយប្រហារភាគពាយ័ព្យប្រទេសចិន ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ អាជ្ញាធរឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់ បាននិយាយថាការផ្តល់ជំនួយសង្គ្រោះបន្ទាន់ត្រូវបានដំណើរការឡើងវិញ ខណៈភ្លៀងធ្លាក់យ៉ាងខ្លាំងបានវាយប្រហារទីក្រុង Tianshui ខេត្ត Gansu ភាគពាយ័ព្យប្រទេសចិន ចាប់តាំងពីថ្ងៃអាទិត្យដោយបង្ខំឲ្យមានការជម្លៀសប្រជាជនក្នុងតំបន់ជាច្រើនទៅកាន់កន្លែងមានសុវត្ថិភាព។

ភ្លៀងធ្លាក់យ៉ាងខ្លាំង បានវាយប្រហារតំបន់ទីប្រជុំជននិងជនបទនៃទីក្រុង ដោយបំផ្លាញអគារស៊ីវិល និងរំខានដល់ការធ្វើចរាចរផ្លូវថ្នល់ ការលិចលង់ផ្ទះសម្បែង និងការខូចខាតការផ្គត់ផ្គង់ថាមពលនៅផ្នែកខ្លះនៃតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត។

ភ្លាមៗនោះនាយកដ្ឋានពន្លត់អគ្គីភ័យក្នុងតំបន់បានបញ្ជូនក្រុមអ្នកជួយសង្គ្រោះទៅកាន់កន្លែងកើតហេតុដើម្បីបោសសម្អាតដីល្បាប់នៅលើស្ពាននិងធ្វើចរាចរឡើងវិញ។ ហើយមនុស្សជាប់ក្នុងទឹកជំនន់ចំនួន ៩ នាក់ត្រូវបានជួយសង្គ្រោះ។ ខណៈ រថយន្តសរុបចំនួន ៤៥ គ្រឿងនិងមនុស្ស ១២៧ នាក់ ដែលជាប់ នៅជុំវិញស្ពានត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព។

សូមបញ្ជាក់ថា ចាប់ផ្តើមពីរសៀលថ្ងៃអាទិត្យ ភ្លៀងធ្លាក់យ៉ាងខ្លាំង បានបក់បោកក្រុង Tianshui ដោយមានទឹកភ្លៀងលើសពី ១០០ មីល្លីម៉ែត្រនៅក្នុងតំបន់ស្វយ័តZhangjiachuan Hui នៃទីក្រុងTianshui៕

Khcct banner

អត្ថបទទាក់ទង