Yearendyearend1140x150

កូរ៉េខាងជើងនិងកូរ៉េខាងត្បូងបានបើកដំណើរការខ្សែទូរស័ព្ទបន្ទាន់ឡើងវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ​ប្រភពរូប៖ រ៉យទ័រ

កូរ៉េ៖ ប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូងនៅថ្ងៃច័ន្ទនេះ បានស្តារខ្សែទូរស័ព្ទបន្ទាន់របស់ពួកគេ ដែលកូរ៉េខាងជើងបានផ្តាច់កាលពីប៉ុន្មានខែមុន ហើយទីក្រុងព្យុងយ៉ាងបានជំរុញឱ្យទីក្រុងសេអ៊ូល បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អទំនាក់ទំនងបន្ទាប់ពីការរិះគន់អ្វីដែលគេហៅថាស្តង់ដារទ្វេរលើការអភិវឌ្ឍអាវុធ។

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសម្តែងឆន្ទៈរបស់ខ្លួនកាលពីសប្តាហ៍មុន ដើម្បីបើកដំណើរការបណ្តាញទូរស័ព្ទបន្ទាន់ឡើងវិញ ដែលកូរ៉េខាងជើងបានកាត់ផ្តាច់កាលពីដើមខែសីហាក្នុងការតវ៉ាប្រឆាំងនឹងសមយុទ្ធយោធារួមកូរ៉េខាងត្បូង-អាមេរិក នៅប៉ុន្មានថ្ងៃបន្ទាប់ពីបើកដំណើរការឡើងវិញជាលើកដំបូងក្នុងរយៈពេលមួយឆ្នាំ។

យោងតាមសារព័ត៌មាន KCNA ផ្លូវការរបស់ទីក្រុងព្យុងយ៉ាង បានឲ្យដឹងថា បណ្តាញទំនាក់ទំនងតាមទូរស័ព្ទនឹងត្រូវភ្ជាប់ឡើងវិញនៅថ្ងៃច័ន្ទវេលាម៉ោង ៩ ៖ ០០ នាទីព្រឹក ។

កូរ៉េខាងត្បូងបានបញ្ជាក់ថា ការប្រាស្រ័យទាក់ទងគ្នាពីរដងជារៀងរាល់ថ្ងៃ ត្រូវបានចាប់ផ្តើមឡើងវិញ តាមរយៈខ្សែទូរស័ព្ទយោធានិងផ្សេងទៀត ដែលគ្រប់គ្រងដោយក្រសួងបង្រួបបង្រួម លើកលែងតែឆានែលកងទ័ពជើងទឹកដែលបង្កើតឡើងនៅលើបណ្តាញអន្តរជាតិសម្រាប់នាវាពាណិជ្ជកម្ម។

ខ្សែទូរស័ព្ទបន្ទាន់ គឺជាឧបករណ៍ដ៏កម្រមួយដើម្បីភ្ជាប់គូប្រជែង ប៉ុន្តែវាមិនច្បាស់ថាតើការភ្ជាប់ទំនាក់ទំនងរបស់ពួកគេឡើងវិញនេះ អាចជួយសម្រួលដល់ការវិលត្រឡប់ទៅរកការចរចាដែលមានបំណងរុះរើកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើងជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មរបស់អាមេរិកដែរឬទេ។

ភាពតានតឹងបានផ្ទុះឡើងចាប់តាំងពីបណ្តាញទូរស័ព្ទបន្ទាន់របស់ប្រទេសទាំងពីរត្រូវបានកាត់ផ្តាច់ កូរ៉េខាងជើងបានព្រមានពីវិបត្តិសន្តិសុខហើយបានបាញ់មីស៊ីលថ្មីជាបន្តបន្ទាប់រួមមានមីស៊ីលល្បឿនលឿនជាងសំឡេង មីស៊ីលប្រឆាំងយន្តហោះ និងមីស៊ីលយុទ្ធសាស្ត្រដែលបំពាក់ដោយនុយក្លេអ៊ែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង