Yearendyearend1140x150

ប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះវិហារ និងកំពង់ធំ គួរប្រុងប្រយ័ត្ន ខណៈកម្ពស់ទឹកស្ទឹងសែនឡើងខ្លាំង

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបតំណាង នៃស្ទឹងសែនខេត្តកំពង់ធំ។ ប្រភព៖ ខេត្តកំពង់ធំ 

ព្រះវិហារ៖ ដោយសារតែកម្ពុជារងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីមធ្យម ធ្វើឱ្យមានភ្លៀងធ្លាក់ជាប់ៗគ្នា ធ្វើឱ្យកម្ពស់ទឹកនៅតាមស្ទឹងសែនស្ថិតក្នុងខេត្តព្រះវិហារ និងកំពង់ធំ ហក់ឡើងខ្ពស់ខ្លាំងបណ្ដាលឱ្យមានជាជំនន់ទឹកភ្លៀង ដូច្នេះប្រជាពលរដ្ឋដែលរស់នៅតាមមាត់ស្ទឹង ក្នុងខេត្តទាំងពីរនេះគួរបង្កើនការប្រុងប្រយ័ត្នខ្ពស់។នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក បានឱ្យដឹងថា កម្ពុជាបាននិងកំពុងបន្តទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីមធ្យម ហើយបន្តទៅមុខទៀតនឹងទទួលឥទ្ធិពលផ្សេងៗថែមទៀត ។ ស្ថានភាពបែបនេះ ធ្វើឲ្យក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គរ នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ខេត្តព្រះវិហារ ដែលជាប្រភពដើមរបស់ស្ទឹងសែនបណ្តាលឲ្យកើត មានជាជំនន់ទឹកភ្លៀង ហើយទឹកនេះនឹងបន្តហូរធ្លាក់មកខេត្តកំពង់ធំ តាមរយៈស្ទឹងសែន ។

ក្រសួងបានបន្តទៀតថា យោងតាមការពិនិត្យកម្ពស់ទឹកនៅស្ថានីយជលសាស្រ្តតាមដងស្ទឹងសែន នាព្រឹកថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២១ ឃើញថានៅស្ថានីយស្ពានដូនម៉ា-ឃុំរក្សា ខេត្តព្រះវិហារ ទឹកមានកម្ពស់ ១៣,៥៨ ម៉ែត្រ ខ្ពស់ជាងថ្ងៃម្សិលមិញ ០,៣៤ ម៉ែត្រ ។

ចំណែកស្ថានភាពទឹក នៅស្ថានីយសណ្តាន់ ខេត្តកំពង់ធំ ទឹកមានកម្ពស់ ១៨,២៦ ម៉ែត្រ ខ្ពស់ជាងថ្ងៃម្សិលមិញ០,១០ ម៉ែត្រ ខណៈស្ថានភាពទឹកនៅស្ថានីយខេត្តកំពង់ធំ ទឹកមានកម្ពស់ ១៣,៣១ ម៉ែត្រទឹកនៅនឹង ។

ទាក់ទងនឹងបញ្ហា សូមស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងស្ទឹងសែន សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាច កើតមានឡើងជាយថាហេតុ ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង