Cct850x100 1
1800px x h300px kh

ក្រសួងសាធារណការ «លក់ផ្លាកលេខពិសេសជាង១៨ម៉ឺនរកចំណូលជាង៦១លានដុល្លារ» គិតត្រឹមថ្ងៃ២៥ កញ្ញា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ចាប់តំាងពីមានការបង្កើតឱ្យមានកម្មវិធីលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន រហូតមកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ ផ្លាកលេខពិសេសលក់បានចំនួន១៧៩.០៣៤ ផ្លាក ទទួលបានចំណូលថវិកា៤៦.៥៧៨.១៥៨ ដុល្លារ ផ្លាកលេខពិសេសផ្ទាល់ខ្លួនលក់បានចំនួន ៧៥៧៨ ផ្លាក ទទួលបានចំណូលថវិកា ១៤.៩៧៨.១៥១ ដុល្លារ។ នេះបើតាម លោកជំទាវរដ្ឋលេខាធិការ កុយ សុដានី ប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត។

ថ្លែងក្នុងកម្មវិធីវឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន លោកជំទាវ កុយ សុដានី បានឱ្យដឹងថា តាមរយៈរបាយការណ៍របស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការចុះបញ្ជីលេខ ពិសេស និងលេខពិសេសផ្ទាល់ខ្លួន ចំណូលពីការលក់លេខចុះបញ្ជី៩ខែ ឆ្នាំ២០២១ បានចំនួនជាង៤៩ពាន់លានរៀល ធៀបនឹង៩ខែឆ្នាំ២០២០ បានចំនួន៥២ពាន់លានរៀល ថយចុះចំនួន៤,២៨%។

លោកជំទាវបញ្ជាក់ថា ថវិកាដែលបានមកពីការលក់ មួយចំណែកចូលរួមការងារសប្បុរសធម៌ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ថវិកាជាតិ និងលើកទឹកចិត្តមន្រ្តីរាជការ។

យ៉ាងណាមិញ លោកជំទាវបន្ថែមថា នីតិវិធីនៃការចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន ក៏ដូចជានីតិវិធីនៃការចុះបញ្ជីលេខធម្មតាគឺ រថយន្តមួយអាច ចុះបញ្ជីជាមួយនឹងលេខចុះបញ្ជីបានតែមួយគត់ និងអាចប្រើប្រាស់បានរហូត។ ទាំងលេខចុះបញ្ជីពិសេស និងពិសេសផ្ទាល់ខ្លួន ម្ចាស់កម្មសិទ្ធិនៅពេលលក់រថយន្តទៅអ្នកផ្សេងអាចស្នើសុំរក្សាទុកលេខចុះបញ្ជី របស់ខ្លួនសម្រាប់ទុកចុះបញ្ជីលើរថយន្តថ្មីមួយទៀតដែលមិនទាន់ចុះបញ្ជីរបស់ខ្លួនបាន ឬអាចលក់ទំាង រថយន្តនិងផ្លាកលេខទៅជាមួយគ្នាក៏បាន។

សូមជម្រាបជូនថា ការដាក់ឱ្យដំណើរការការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ដ ក្នុងគោលបំណងផ្តល់ជម្រើសដល់ប្រជាពលរដ្ឋ ដែលមានលទ្ធភាពអាចជ្រើសរើសផ្លាកលេខ ដែលមាន លក្ខណៈពិសេស អាចកម្ម៉ង់តាមការពេញចិត្ត ព្រមទាំងជួយសម្រួលដល់នីតិវិធី នៃការប្រមូលពន្ធថែម ទៀតផង។

Khcct banner

អត្ថបទទាក់ទង