Yearendyearend1140x150

កម្មករជាង១ម៉ឺន៥ពាន់នាក់នឹងដាក់ដាច់ដោយឡែកក្រោយត្រឡប់ពីចូលឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/
កម្មករនៅខែព្រះសីហនុ។រូបតំណាង

ភ្នំពេញ៖ កម្មករ កម្មការិនីចំនួន១៥,៧២៦នាក់នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ បន្ទាប់ពីពួកគេបានទៅលេងស្រុកកំណើតក្នុងអំឡុងបុណ្យចូលឆ្នាំប្រណៃជាតិខ្មែរ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់សាលារាជធានីភ្នំពេញ។ កម្មករ កម្មការិនីទាំងអស់នេះ បម្រើការងារនៅរោងចក្រចំនួន៦៧២រោងចក្រនៅទូទាំងរាជធានីភ្នំពេញ។

នៅក្នុងលិខិតផ្ញើជូនអភិបាលរាជធានីភ្នំពេញ លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា កម្មករ កម្មការិនីទាំងជាង១ម៉ឺន៥ពាន់នាក់នេះ គឺនៅក្នុងខណ្ឌពោរធិ៍សែនជ័យមានមានប្រមាណ៧,២៥៨នាក់ ខណ្ឌដង្កោ ប្រមាណ២,៣៤១នាក់ ខណ្ឌកំបូលប្រមាណ១,២៥១នាក់ ខណ្ឌមានជ័យប្រមាណ២,១១៦នាក់ ខណ្ឌសែនសុខមានប្រមាន១,០៦៨នាក់ ខណ្ឌព្រែកព្នៅមានប្រមាណ៧៦នាក់ ខណ្ឌច្បារអំពៅប្រមាណ៨៧នាក់ ខណ្ឌឫស្សីកែវ មានប្រមាណ១,៣០២នាក់ ខណ្ឌទួលគោកប្រមាណ៧១នាក់ ខណ្ឌចំការមនប្រមាណ៩៥នាក់ ខណ្ឌដូនពេញមានប្រមាណ២នាក់ និង ខណ្ឌជ្រោយចង្វារមានប្រមាណជា៦០នាក់។

បើតាមអភិបាលរងរាជធានីភ្នំពេញ សាលារាជធានីភ្នំពេញបានត្រៀមសាលារៀនចំនួន៣៧សាលា ដែលមានបន្ទប់ចំនួ៦៩៩បន្ទប់ ដើម្បីសម្រាប់ដាក់កម្មករ កម្មការីនីទាំងអស់នេះរយៈពេល១៤ថ្ងៃមុនអនុញ្ញាតឱ្យចូលធ្វើការងារជាធម្មតាឡើងវិញ។ ការតម្រូវឱ្យដាក់ដាច់ដោយឡែកនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីកម្មករ កម្មការិនីទាំងអស់បានទៅលេងស្រុកកំណើតអំឡុងពេលបុណ្យចូលឆ្នាំថ្មី។

សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានសម្រេចមិនអនុញ្ញាតឱ្យមានការរៀបចំការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរទេនៅឆ្នាំនេះ ដើម្បីការពារ និង បង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ចូលទៅក្នុងសហគមន៍។ បន្ថែមពីលើវិធានការនេះ សម្តេចហ៊ុន សែន ក៏បានចេញបញ្ជាឱ្យបិទការធ្វើដំណើរនៅទូទាំងប្រទេសនៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីនេះផងដែរ។ ប៉ុន្តែ បម្រាមបិទការធ្វើដំណើរនេះ បានបញ្ចប់វិញហើយកាលពីព្រឹកថ្ងៃទី១៦ មេសាមក៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​ កម្មករ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង