Yearendyearend1140x150

ប្រធានផ្នែកហិរញ្ញវត្ថុ Huawei លោកស្រីម៉េង វ៉ាន់ចូវ​បានមកដល់ប្រទេសចិនក្រោយដោះ​លែង​

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou បានមកដល់ទីក្រុង Shenzhen ប្រទេសចិន.

ចិន៖ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei  លោកស្រី ម៉េង វ៉ាន់ចូវ​ បានមកដល់ទីក្រុង Shenzhen ប្រទេសចិន កាលពីយប់ថ្ងៃសៅរិ៍តាមជើងហោះហើរដែលរៀបចំឡើងដោយរដ្ឋាភិបាលចិន បន្ទាប់ពីត្រូវបានឃុំខ្លួននៅក្នុងប្រទេសកាណាដាអស់រយៈពេលជិត ៣ ឆ្នាំ។ថ្លែងទាំងអួសដើមកលោកស្រី ម៉េង វ៉ាន់ចូវ​ បានអះអាងថា បន្ទាប់ពីជួបទុក្ខលំបាកជាង ១០០០ ថ្ងៃទីបំផុត ខ្ញុំបានត្រលប់មកឱបក្រសោបមាតុភូមិវិញហើយ” ។

លោកស្រី ម៉េង វ៉ាន់ចូវ​ បានមកដល់ប្រទេសចិន នៅម៉ោងប្រហែល១០យប់ម៉ោងក្នុងតំបន់  ហើយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Shenzhen ប្រទេសចិន។ក្នុងសម្លៀកបំពាក់ពណ៌ក្រហមគ្រវីដៃស្វាគមន៍ហ្វូងមនុស្សដែលរង់ចាំលោកស្រី បន្ទាប់ពីលោកបានដើរចេញពីកាប៊ីនដើរចុះពីកាំជណ្តើរការទះដៃ និង ការអបអរសាទរបានផ្ទុះឡើងពីហ្វូងមនុស្សដែលលើកបដាដែលសរសេរថា “ សូមស្វាគមន៍មកកាន់គេហដ្ឋានលោកស្រីម៉េង វ៉ាន់ចូវ” ។

ថ្លែងទាំងសម្តីអួលដើមក លោកស្រី ម៉េង វ៉ាន់ចូវ​ បានអះអាងថា “ បន្ទាប់ពីជួបទុក្ខលំបាកជាង ១០០០ ថ្ងៃទីបំផុត ខ្ញុំបានត្រលប់មកឱបក្រសោបមាតុភូមិវិញហើយ” ។

លោកស្រី បានបន្តទៀតថា“ ក្នុងនាមជាពលរដ្ឋចិនធម្មតាម្នាក់ដែលបានជួបទុក្ខលំបាកពីការជាប់នៅក្រៅប្រទេសអស់រយៈពេលជិត ៣ ឆ្នាំមកហើយនោះ មិនដែលមានពេលណាមួយដែលខ្ញុំមិនមានអារម្មណ៍ខ្វល់ខ្វាយនិងភាពកក់ក្តៅពីមាតុភូមិ និងប្រជាជនឡើយ” ។

លោកស្រីថ្លែងថា "លោកប្រធានាធិបតីស៊ី ជីនពីង ខ្វល់ខ្វាយអំពីសុវត្ថិភាពរបស់ពលរដ្ឋចិនម្នាក់ៗរួមទាំងខ្ញុំផងដែរហើយខ្ញុំបានគិតអំពីបញ្ហានេះ។ ខ្ញុំក៏សូមអរគុណដល់នាយកដ្ឋានពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាស និងប្រជាពលរដ្ឋចិន"។

ក្រោយលោកស្រី ម៉េង វ៉ាន់ចូវ​ ថ្លែងសន្ទរកថាចប់ ក្រុមមនុស្សអ្នកគាំទ្រ បាននាំគ្នាច្រៀងបទចំរៀងស្នេហាជាតិ ហើយ បន្ទាប់មកលោកស្រី ម៉េង វ៉ាន់ចូវ​ ក៏បានច្រៀងរួមគ្នាជាផងដែរ។

គួរបញ្ជាក់ថា លោកស្រី​ ម៉េង វ៉ាន់ចូវ​ ជា​ប្រធាន​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​ ជា​អនុ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង​ជា​កូនស្រី​មហាសេដ្ឋី​ស្ថាបនិក​ក្រុមហ៊ុន​ Huawei ផង​នោះ ត្រូវ​បាន​ចាប់ខ្លួន​ កាលពី​ថ្ងៃ​ទី១​ ខែ​ធ្នូ ឆ្នាំ ២០១៨ នៅ​ពេល​ដែល​លោកស្រី​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​កាណាដា​។

លោក​ស្រីវ៉ាន់ចូវ ត្រូវ​បាន​ក្រុង​វ៉ាស៊ីនតោន​ចោទថា បាន​លួច​លាក់​រំលោភ​វិធានការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ទៅលើ​អ៊ីរ៉ង់​ តាមរយៈ​ក្រុមហ៊ុន​ហុងកុង​មួយដែលជា​ក្រុមហ៊ុនបុត្រសម្ព័ន្ធ​របស់​ Huawei​ ឈ្មោះ Skycom ​ដែលបានលក់ឧបករណ៍ទូរគមនាគមន៍ទៅឲ្យប្រទេសអ៊ីរ៉ង់។ជាការសងសឹក ចិន​បានចាប់ខ្លួនជនជាតិ​កាណាដា២នាក់ ​ពី​បទ​ចារកម្ម​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ចិន​៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង