Cct850x100 1
1800px x h300px kh

មនុស្ស៨នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារមួយនៅសាកលវិទ្យាល័យរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ NBC News

មូស្គូ៖ ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារនៅនៅសាកលវិទ្យាល័យមួយក្នុងប្រទេសរុស្ស៊ី នៅព្រឹកថ្ងៃចន្ទនេះ ម៉ោងក្នុងតំបន់បណ្តាលឱ្យមនុស្ស ៨ នាក់ស្លាប់និង ២៤ នាក់រងរបួស។ខ្មាន់កាំភ្លើងរូបនេះ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីការបាញ់ប្រហារ មិងទាន់ដឹងអំពីអត្តសញ្ញាណរបស់គាត់ ឬមូលហេតុដែលអាចកើតមាននោះទេ។

និស្សិត និង បុគ្គលិកនៅសាកលវិទ្យាល័យ បានចាក់សោបន្ទប់ខ្លួនឯង ហើយសាលាបានជំរុញឱ្យអ្នកដែលអាចចាកចេញចេញពីបរិវេណសាលា ខណៈនិស្សិតខ្លះបានលោតចេញពីបង្អួចអាគារកំឡុងពេលវាយប្រហារ។

សាកលវិទ្យាល័យនេះដែលមាននិស្សិត ១២.០០០ នាក់ បានចុះឈ្មោះ និង បាននិយាយថាមនុស្សប្រហែល ៣.០០០ នាក់ស្ថិតនៅក្នុងបរិវេណសាលានៅពេលមានការបាញ់ប្រហារនេះ។ សាលានេះស្ថិតនៅក្នុងទីក្រុង Perm ដែលមានចម្ងាយប្រហែល ១១០០ គីឡូម៉ែត្រ (៧០០ ម៉ាយល៍) ខាងកើតទីក្រុងមូស្គូដែលមានប្រជាជនប្រហែល ១ លាននាក់។

ជនល្មើសបានប្រើកាំភ្លើងដែលត្រូវបានរចនាឡើង ដើម្បីបាញ់ជ័រកៅស៊ូឬផ្លាស្ទិច។ អាវុធបែបនេះអាចត្រូវបានកែប្រែដើម្បីបាញ់គ្រាប់រំសេវផ្សេងទៀត ដែលគេសន្និដ្ឋានថា ផលិតនៅក្នុងប្រទេទូរគី ។ករណីនេះកើតឡើង ក្រោយកាលពីខែឧសភាខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារនៅសាលារៀនមួយក្នុងទីក្រុងកាហ្សានដោយបានសម្លាប់សិស្ស ៧ នាក់និងគ្រូ ២ នាក់ អាវុធផលិតនៅប្រទេសទូរគីផងដែរ៕

Khcct banner

អត្ថបទទាក់ទង