Yearendyearend1140x150

ផ្លូវជាច្រើនក្នុង«ក្រុងប៉ោយប៉ែត»កំពុងលិចដោយជំនន់ទឹកភ្លៀង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បន្ទាយមានជ័យ៖ ជំនន់​ទឹកភ្លៀង​កំពុងលិច​គ្របដណ្តប់ហេ​ដ្ឋារចនា​សម្ព័ន្ធ​ផ្លូវថ្នល់​ជាច្រើន​នៅក្នុង​ក្រុងប៉ោយប៉ែត ​បន្ទាប់ពី​មានភ្លៀងធ្លាក់​ជាប់ៗគ្នា​ប៉ុន្មានថ្ងៃ​មកនេះ ​ដោយសារ​ឥទ្ធិពលព្យុះ។​ រហូតមក​ទល់ថ្ងៃនេះ ​ផ្ទៃមេឃ​នៅក្រុងប៉ោយប៉ែត​នៃខេត្តបន្ទាយមានជ័យ​ នៅមិនទាន់​ស្រឡះ​នៅឡើយ ​ទឹកភ្លៀង​រលឹមនៅតែ​បន្តធ្លាក់​ ក្នុងកំរិតខ្លាំងបណ្តាលឱ្យជន់លិចលំនៅឋាន ផ្លូវមួយចំនួនក្នុងក្រុង និងទឹកតាមអូរព្រំដែនឡើងខ្ពស់បណ្តាលឱ្យលិចលំនៅឋាន រហូតឈានដល់ ជម្លៀសប្រជាពលរដ្ឋមួយចំនួនមកកាន់ទីទួលសុវត្ថិភាព។

បើតាមរដ្ឋបាលក្រុងប៉ោយប៉ែត អាជ្ញាធរក្រុង សង្កាត់ ភូមិ និងកងកម្លាំងសហការគ្នា ខិតខំបើកកាយមុខទឹកយ៉ាងណាក៏ដោយ ទឹកនៅតែពុំអាចស្រកបានលឿនដដែល ក៏ប៉ុន្តែ​មិនមាន​បញ្ហាគ្រោះថ្នាក់​ដល់អាយុ​ជីវិត​មនុស្ស ​និងសត្វ​ ឬខូចខាត​ទ្រព្យសម្បត្តិ​អ្វី​នៅឡើយ​។បច្ចុប្បន្ននេះ​អាជ្ញាធរ​កំពុង​ត្រៀមលក្ខណៈ ​ដើម្បី​បញ្ចៀស​ហានិភ័យ​ជាយថាហេតុ​ផ្សេងទៀត ​ដែលអាចកើតឡើង​ ដោយសារតែ​បញ្ហាអាកាសធាតុ​។

រដ្ឋបាលក្រុង បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួម និងបង្កើនការប្រុងប្រយ័ត្នដោយជួយកាយសំរាមតាមមុខលូ តាមមុខផ្ទះរៀងខ្លួន វេចខ្ចប់ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ បង្កើនការប្រុងប្រយ័ត្នចំពោះក្មេងតូចៗ កុំឱ្យលេងទឹក សត្វមានពិស និងទុកដាក់ទំនិញ សម្ភារៈប្រើប្រាស់ខ្ពស់ ត្រូវរៀបចំ ខ្សែភ្លើង ឬបិទចរន្តអគ្គិសនី ហាមទៅលេងទឹកតាមកន្លែងមានទឹកហូរខ្លាំង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង