Yearendyearend1140x150

អ្នកជំងឺជនជាតិចិនឆ្លងមេរោគ«កូរ៉ូណា»នៅខេត្តព្រះសីហនុនឹងចេញពីមន្ទីរពេទ្យថ្ងៃស្អែក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកចា ជិនហួកំពុងអង្គុយមើលទូរសព្ទ័នៅមុខប​ន្ទប់ព្យាបាល។

ភ្នំពេញ ៖ អ្នកជំងឺឆ្លងមេរោគ«កូរ៉ូណា»ជនជាតិចិននៅខេត្តព្រះសីហនុ នឹងចេញពីមន្ទីរពេទ្យនៅថ្ងៃស្អែក បន្ទាប់ពីព្យាបាលជាសះស្បើយ។ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី១០ កុម្ភៈស្អែកនេះនឹងធ្វើពិធីដើម្បីឱ្យគាត់ចេញ ហើយពិធីនេះរៀបចំឡើងក្រោមវត្តមានរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងប្រធានអង្គការសុខភាពពិភពលោក។

«ស្អែកនេះយើងនឹងរៀបចំជាលក្ខណៈបច្ចេកទេសរបស់យើង ដើម្បីឱ្យគាត់បានចេញពីមន្ទីពេទ្យ ហើយក្រុមគ្រួសារទាំងបីនាក់ទៀតនោះ នៅថ្ងៃស្អែកនេះក៏បានរួចផុតពីការសង្កេតសុខភាព អ៊ីចឹងពួកគាត់នឹងបានជួបជុំគ្រួសាររបស់គាត់នៅថ្ងៃស្អែក។»នេះជាការលើកឡើងរបស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។

បើតាមលោកជំទាវសង្កត់ធ្ងន់ថា អ្នកជំងឺផ្ទុកមេរោគ«កូរ៉ូណា»ជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ អាចចេញបានពេលនេះ គឺបន្ទាប់ពីលទ្ធផលធ្វើតេស្តចុងក្រោយអវិជ្ជមាន និងបង្ហាញថា រូបគេបានជាសះស្បើយពីជំងឺហើយ។

សូមបញ្ជាក់ថា លោកចា ជិនហួ អាយុ៦០ឆ្នាំ អ្នកជំងឺផ្ទុកមេរោគ«កូរ៉ូណា»ជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ។បច្ចុប្បន្នលោកបានជាសះស្បើយពីជំងឺហើយ បន្ទាប់ពីវិទ្យាស្ថានប៉ាស្ទ័រ ធ្វើតេស្តិ៍ឃើញលទ្ធផលអវិជ្ជមានដល់ទៅ២លើក។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ។

ក្រោយជាសះស្បើយពីជំងឺបុរសជនជាតិចិនរូបនេះ បានចេញលិខិតថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបុគ្គលិកពេទ្យទាំងអស់ដែលខិតខំព្យាបាលរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់។ លោកចា ជិនហួ (Jia Jian Hua) បានថ្លែងថា ក្នុងរយៈពេលជាង១០ថ្ងៃលោកទទួលបានការជួយជ្រុមជ្រែងនិងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតចិនប្រចាំនៅកម្ពុជា មិត្តភ័ក្តដែលមិនទាំងជួបមុខស្គាល់គ្នាផង និងថ្នាក់ដឹកនាំ និងមិត្តភ័ក្តសមាគមជនជាតិចិន និង បុគ្គលិកពេទ្យជនជាតិចិនទាំងអស់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង