Cct850x100 1
1800px x h300px kh

ខេត្តបន្ទាយមានជ័យ ប្រកាស«បើកព្រំដែន»ឡើងវិញនៅថ្ងៃទី១៣ កញ្ញា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។ រដ្ឋបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១២ កញ្ញានេះ បានជូនដំណឹងទៅអភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ស្តីពីដំណើរការបើកព្រំដែនឡើងវិញ។ការសម្រេចនេះ ធ្វើឡើងក្រោយពីវិធានការបិទខ្ទប់ខេត្តជាប់ព្រំដែនរយៈពេល១៤ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគ កូវីដ-១៩ ប្រភេទដែលតា (Delta) នឹងត្រូវបញ្ចប់។

យោងតាមសេចក្តីជូនដំណឹង រដ្ឋបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា  វិធានការបិទខ្ទប់ខេត្តជាប់ព្រំដែនរយៈពេល១៤ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគ កូវីដ-១៩ ប្រភេទដែលតា (Delta) នឹងត្រូវបញ្ចប់នៅម៉ោង ២៣៖៥៩ នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមដំណើរការបើកព្រំដែនឡើងវិញ ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២១ តទៅ។

​ជាមួយគ្នានេះ អភិបាលខេត្ត​បន្ទាយមានជ័យ​លោក អ៊ុំ រាត្រី បាន​ស្នើ​អភិបាលខេត្ត​ស្រះកែវ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់មក​ទឹកដី​កម្ពុជា ទាំង​សុខភាព សុវត្ថិភាព​ពួកគាត់ និង​ស្នើសុំ​កុំឱ្យ​មាន​ការបញ្ជូន​ពលករ​ខ្មែរ​ទាំងនោះ​មកជា​គំហុក​៕

Khcct banner

អត្ថបទទាក់ទង