Cct850x100 1
1800px x h300px kh

សម្តេចហ៊ុន សែននិងលោកវ៉ាង យីនឹងដឹកដៃគ្នាសម្ពោធ«ពហុកីឡដ្ឋានមរតកតេជោ»រសៀលនេះ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋមន្ត្រីការបទេសសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី ទៅទទួលសម្តេច ហ៊ុន សែន នៅព្រលានយន្តហោះប៉េកាំង កាលពីថ្ងៃទី ៥ កុម្ភៈ ឆ្នាំ២០២០។ 

ភ្នំពេញ៖ ប្រ​មុខ​ការ​ទូត​ចិន​លោក វ៉ាង យី  នឹង​មក​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​កម្ពុជា​នៅថ្ងៃទី១២ កញ្ញានេះ​ ដោយ​គ្រោង​ជួប​ប្រ​មុខ​រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត។ក្នុងដំណើរទស្សនកិច្ចនោះ ពហុកីឡដ្ឋានមរតកតេជោ តម្លៃជិត១៦០លានដុល្លារ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅរសៀលថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២១ ដោយមានវត្តមានចូលរួមពី លោក វ៉ាង យី សម្តេច ហ៊ុន សែន។

ក្នុងដំណើរទស្សនៈកិច្ចរបស់លោក វ៉ាង យី និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ ជាជំនួយឥតសំណងរបស់ចិនជូនកម្ពុជា។ពិធីនេះគ្រោងនឹងធ្វើឡើងនៅរសៀលថ្ងៃអាទិត្យទី១២ ខែកញ្ញានេះ។

អគ្គលេខាធិការនៃគណៈកម្មការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ ការផ្ដល់កិត្តិយសចូលរួមសម្ពោធពហុកីឡដ្ឋានមរតកតេជោ ពីសំណាក់លោក វ៉ាង យី ដែលជាមន្ត្រីដ៏មានឥទ្ធិពលខ្លាំងរបស់ចិននេះ នឹងធ្វើឲ្យពហុកីឡដ្ឋានមរតកតេជោ កាន់តែល្បីខ្ចរខ្ចាយ និងកាន់តែធ្វើឲ្យមានការចាប់អារម្មណ៍ ពីសំណាក់ពិភពលោកមកកម្ពុជា បន្ថែមទៀត។

គួរបញ្ជក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់ ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ពហកីឡដ្ឋាននេះ មានទីតាំងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយសាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា មានចម្ងាយ ១២គីឡូម៉ែត្រ ពីវត្តភ្នំ។

​ពហុ​កីឡាដ្ឋាន​ជាតិ​មរតក​តេជោ នឹង​ត្រូវ​សាងសង់​លើ​ផ្ទៃដី ទំហំ​ជាង ៨៥ ហិកតា ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា និង​ជា​មហាសេដ្ឋី អ្នកជំនួញ ចូល​ហ៊ុន​នឹង​អ្នកជំនួញ​ថៃ។​ សំណង់​ពហុ​កីឡាដ្ឋាន​ជាតិ​មរតក​តេជោ នឹង​ត្រូវ​សាងសង់​ជា ៣ ដំណាក់កាល​។ ដំណាក់កាល​ទី​១ មាន​រយៈពេល​សាងសង់ ៣២ ខែ មាន​មណ្ឌលកីឡា​ក្នុង​សាល​មណ្ឌល​កីឡាហែលទឹក សាល​ហាត់​កីឡា​ប្រយុទ្ធ អគារ​ស្នាក់នៅ អាហា​រដ្ឋា​ន​ និង​ទីលាន​ហ្វឹកហាត់​ក្រៅ​អគារ។

ក្នុង​ដំណាក់កាល​ទី​១​នេះ ត្រូវ​ចំណាយ​ថវិកា​ជិត ៣៩ លាន​ដុល្លារ។ ដំណាក់កាល​ទី​២ ប្រើ​រយៈពេល ៣៦ ខែ ដើម្បី​សាងសង់​កីឡាដ្ឋាន ដែល​អាច​ទទួល​ទស្សនិកជន​ប្រមាណ​ជាង ៧ ម៉ឺន​នាក់ និង​ដំណាក់កាល​ទី​៣ ប្រើ​រយៈពេល ៤០ ខែ មាន​សាល​វេជ្ជសាស្ត្រ វិទ្យាសាស្ត្រ​កីឡា និង​សាល​ហាត់​សាច់ដុំ សាល​កាយសម្ព័ន្ធ សាល​កីឡា​បាញ់​កាំភ្លើង មជ្ឈមណ្ឌល​កីឡា​ហុក​គី និង​សាល​កីឡា​ប្រពៃណី៕

Khcct banner

អត្ថបទទាក់ទង