Yearendyearend1140x150

ចូលឆ្នាំថ្ងៃទី១៖រោងចក្រ និង កម្មករ ៩៥ភាគរយនៅដំណើរការធម្មតា

សង្គម
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/
លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ភ្នំពេញ៖ កម្មករ និង រោងចក្រ ៩៥ភារយនៅទូទាំងប្រទេសកំពុងតែបន្តដំណើរការក្នុងសកម្មភាពការងាររបស់ខ្លួន នៅរដូវចូលឆ្នាំប្រពៃណីខ្មែរក្នុងថ្ងៃទីមួយនេះ។នេះបើតាមលោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាមលោកហេង សួរ បានគូសបញ្ជាក់ថា "គិតត្រឹមម៉ោង ៧:៣០នាទីព្រឹកនេះ រោងចក្រទាំងអស់ដែលបានដំណើរការកាលពីថ្ងៃសៅរបានបើកដំណើរការធម្មតា។ បន្ថែមពីនេះ នៅខេត្តស្វាយរៀង រោងចក្រដែលបានឈប់សម្រាកកាលពីថ្ងៃសៅរ៍ក៏បានបើកដំណើរការវិញនៅថ្ងៃនេះ។ ជារួមគឺរោងចក្រលើស ៩៥% បានដំណើរការ រីឯកម្មកររោងចក្រក៏បានមកធ្វើការធម្មតា"។

សូមជម្រាបថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិ បាលបានប្រកាសផ្អាកពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយមិនអនុញ្ញាឱ្យមន្ត្រីរាជការ ក្រុមហ៊ុនឯកជន កម្មករ និយោជិតឈប់សម្រាកនោះទេ។ ប៉ុន្ដែរាជរដ្ឋាភិបាលបានសន្យាថា នឹងសងថ្ងៃឈប់សម្រាប់រយៈពេល៥ថ្ងៃវិញ នៅពេលដែលជំងឺកូវីដ-១៩បានចប់។

ចំពោះកម្មករនិយោជិតដែលមិនបានធ្វើតាមសេចក្តីប្រកាសែលចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានឈប់ការងារក្នុងអំឡុងពេលចូលឆ្នាំនេះ នឹងត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃក្រោយចូលឆ្នាំ ហើយកម្មករនឹងមិនអាចទទួលបានប្រាក់បៀវត្សនោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កម្មករ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង