Cct850x100 1
1800px x h300px kh

វរសេនីយ៍ត្រីម្នាក់ត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការ ក្រោយវាយអាចារ្យភ្លុក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឈ្មោះ ទួង ចាន់ ជានាយទាហាននៃកងរាជអាវុធហត្ថរតនគិរី។រូបភាពកងរាជអាវុធហត្ថ 

រតនគិរី៖ លោកវរសេនីយ៍ត្រីម្នាក់មានមុខងារអនុប្រធានមន្ទីរភស្តុភារ នៃកងរាជអាវុធហត្ថខេត្តរតនគិរី សាលាដំបូងខេត្តរតនគិរី ធ្វើការឃាត់ខ្លួនបុគ្គលនេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី បន្ទាប់ពីប្រើពាក្យសម្តីមិនសមរម្យ និងបានវាយលោកអាចារ្យភ្លុក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអះអាងថា លោកវរសេនីយ៍ត្រីនោះមានឈ្មោះ ទួង ចាន់ មុខងារអនុប្រធានមន្ទីរភស្តុភារ នៃកងរាជអាវុធហត្ថខេត្តរតនគិរី លោកបានបញ្ចេញអាកប្បកិរិយាច្រងេងច្រងាង ប្រើពាក្យសម្តីមិនសមរម្យ និងបានវាយលោកអាចារ្យភ្លុក ត្រូវមួយដៃ ព្រមទាំងបានសរសេរប្រមាថទៅលើឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តរតនគិរីទៀតផង។

មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តរតនគិរី នៅថ្ងៃទី៧ កញ្ញា បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងស្តាប់ចម្លើយជនសង្ស័យ ឈ្មោះ ទួង ចាន់ ជានាយទាហាននៃកងរាជអាវុធហត្ថរតនគិរី បន្ទាប់មកបានស្នើសុំ ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី ធ្វើការឃាត់ខ្លួនបុគ្គលនេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។

កងរាជអាវុធហត្ថ បានអំពាវនាវដល់យោធិននៃកងរាជអាវុធហត្ថ ជាមន្ត្រីប្រតិបត្តិច្បាប់ ត្រូវតែជាគំរូក្នុងការអនុវត្តច្បាប់ គោរពវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ បើបុគ្គលណាមិនគោរព ឬប្រព្រឹត្តល្មើសច្បាប់ ត្រូវតែអនុវត្តតាមច្បាប់ ឬអនុវត្តទណ្ឌកម្មវិន័យ ដូចទិសស្លោកដែលបានដាក់ចេញ “ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”។


Khcct banner

អត្ថបទទាក់ទង