Yearendyearend1140x150
Img 0571

ក្រសួងទេសចរណ៍ប្រមូលទិន្នន័យបុគ្គលិកក្នុងវិស័យទេសចរណ៍ដែលចាក់វ៉ាក់សាំងការពារជំងឺកូវីដរួច

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ដើម្បីចូលរួមចំណែកស្ដារឡើងវិញនូវវិស័យទេសចរណ៍ និងផ្ដល់នូវសុវត្ថិភាពសាធារណជន ក្រសួងទេសចរណ៍ បានរៀបចំប្រព័ន្ធបញ្ចូលទិន្នន័យបុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចរាល់ទៅក្នុងប្រព័ន្ធ Telegram BOT។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ប្រព័ន្ធ Telegram BOT នេះគឺរៀបចំដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកវីដ-១៩ពិសេសក្នុងការជំរុញកំណើន សេដ្ឋកិច្ច តាមរយៈការពនឿនការស្តារឡើងវិញនៃវិស័យទេសចរណ៍ដែលបាននឹងកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពី វិបត្តិជំងឺកូវីដ-១៩។

ទន្ទឹមនឹងនេះ ម្ចាស់មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវស្វែងរក ប្រព័ន្ធ Telegram BOT ដែលមានឈ្មោះ ទិន្នន័យអ្នកបានចាក់វ៉ាក់សាំង ក្នុងវិស័យទេសចរណ៍ នៅក្នុងកម្មវិធី Telegram ឬស្កេន QR Code ដែលមានក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍។ បន្ទាប់មកត្រូវធ្វើការបញ្ចូលនូវព័ត៌មានអាជីវកម្ម និងទិន្នន័យ បុគ្គលិកកំពុងបម្រើការក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួនដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវី៥-១៩រួចរាល់។

ក្រសួងទេសចរណ៍ រំពឹងថា គ្រប់សមាគមឧស្សាហកម្មទេសចរណ៍ កម្ពុជា ប្រតិបត្តិករទេសចរណ៍ ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ និងភាគីពាក់ព័ន្ធទាំងអស់ នឹងរៀបចំនូវ ប្រព័ន្ធ Telegram BOT សម្រាប់បញ្ចូលនូវទិន្នន័យបុគ្គលិកដែលបម្រើការក្នុងវិស័យ ទេសចរណ៍ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

សូមជម្រាបជូនថា ការបញ្ចូលទិន្នន័យបុគ្គលិកទេសចរណ៍ដែលចាក់វ៉ាក់សាំងរួចនេះ ជាផ្នែកមួយ ដើម្បីត្រៀមខ្លួនរួចរាល់ក្នុងការបើកបម្រើសេវាកម្មទេសចរណ៍ឡើងវិញជូនដល់ភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ក្រសួងទេសចរណ៍
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង