Yearendyearend1140x150
Img 0571

ក្រសួងទេសចរណ៍៖ ត្រឹមបីសប្ដាហ៍ដំបូងក្នុងខែនេះមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៤៥ ម៉ឺននាក់ដើរកម្សាន្ត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបភាពពីក្រសួងទេសចរណ៍

ភ្នំពេញ៖ ត្រឹមរយៈពេលបីសប្ដាហ៍ដំបូងក្នុងខែនេះ មានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិប្រមាណ ៤៥ ម៉ឺននាក់ដើរកម្សាន្តតាមរមនីយដ្ឋាននានាក្នុងប្រទេសកម្ពុជា ដែលកើនឡើងប្រមាណ ៧.២៤% ធៀបនឹងរយៈពេល៣សប្តាហ៍ នៃខែឧសភា កន្លងមក។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេចរណ៍ បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទាំងនោះមានភ្ញៀចទេសចរជាតិចំនួន ៤៤១,៣៩៧ នាក់ កើនឡើង ៦.៦១% និងភ្ញៀវបរទេសមានចំនួន ១,២៩៥ នាក់ កើនឡើង ៣៩.៣៤%។

លោកបានបញ្ជាក់ថា ខេត្តដែលជាតំបន់ឆ្នេរសមុទ្រ(ពិសេសខេត្តកំពត និងកែប) នៅតែជាគោលដៅទេសចរណ៍សំខាន់ដែលបានទាក់ទាញភ្ញៀវទេសចរក្នុងស្រុកច្រើន (ជិត ៥០% នៃទេសចរផ្ទៃក្នុងសរុប)។ 

ចំណែកឯខេត្តសៀមរាប ក៏នៅតែបន្តបង្ហាញសញ្ញានៃការងើបឡើងជាបណ្តើរៗ ខណៈមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន ពិសេសសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន បានបើកដំណើរការអាជីវកម្មឡើងវិញជាធម្មតា។

សូមបញ្ជាក់ថា ជាមួយការបន្តងើបឡើងវិញនូវចលនាទេសចរណ៍ផ្ទៃក្នុងស្រុក ក្រសួងទេសចរណ៍បានពង្រឹងកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក្នុងការជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្ម ៦ ប្រភេទ ដើម្បីទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ រួមមានសេវាស្នាក់នៅ ភោជនីយដ្ឋាន ការដឹកជញ្ជូនទេសចរណ៍ផ្លូវគោក ការដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង