Cct850x100 1
1800px x h300px kh

កូវីដ១៩បំលែងថ្មីMuបានរកឃើញនៅប្រទេសចំនួន៣៩នៅលើពិភពលោក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

អន្តរជាតិ៖ វីរុសកូវីដ១៩បំលែងថ្មី Muដែលប្រហែលជាអាចធន់នឹងវ៉ាក់សាំងការពារជំងឺកូវីដ១៩នោះត្រូវបានរកឃើញនៅ៣៩ប្រទេសលើពិភពលោកហើយ។

យោងតាមការសិក្សាស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា៖ មកទល់នឹងពេលនេះត្រូវបានគេរកឃើញវីរុសកូវីដ១៩បំលែងថ្មី Mu បានរីករាលដាលដល់ប្រទេសចំនួន ៣៩ ដែលក្នុងនោះសហរដ្ឋអាមេរិកមានករណីឆ្លងច្រើនជាងគេ គឺត្រូវបានកត់ត្រាចំនួន ២០៦៥ ករណី។

អង្គការសុខភាពពិភពលោកបាននិយាយថា វីរុសកូវីដ១៩បំលែងថ្មីb.1.621ដែលគេអោយឈ្មោះ Mu នេះប្រហែលជាអាចធន់នឹងវ៉ាក់សាំង ដែលបច្ចុប្បន្នត្រូវបន្តធ្វើការតាមដាន។

វីរុសកូវីដ១៩បំលែងថ្មី Mu ត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងប្រទេសកូឡុំប៊ីកាលពីខែមករា ហើយត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន ៣៨ ផ្សេងទៀត ហើយប្រទេសទាំងនោះគឺស្ថិតនៅអាមេរិកខាងត្បូងនិងអឺរ៉ុប។

យោងតាមព័ត៌មានបានអោយដឹងថា សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លង វីរុសកូវីដ១៩បំលែងថ្មីMu ចំនួន ២០៦៥ ករណី ដែលខ្ពស់ជាងប្រទេសដទៃទៀត បន្ទាប់មកគឺកូឡុំប៊ីដែលមាន ៨៥២ ករណី និងអេស្ប៉ាញមានចំនួន ៤៧៣ ករណី៕

Khcct banner

អត្ថបទទាក់ទង