Yearendyearend1140x150

ចិន៖អ្នកនយោបាយអាមេរិកខ្លះបោះបង់វិទ្យាសាស្ត្រប្រឌិតរឿងលាបពណ៌ចិនពីបញ្ហាប្រភពកូវីដ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន

ចិន៖អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី ៣០ សីហាកន្លងទៅ បានឆ្លើយតបទៅនឹងសារលិខិតបើកចំហរបស់លោក Christopher Ford អតីតជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកដែលបង្ហាញពីដំណើរការនៃការប្រឌិតរឿង “បែកធ្លាយចេញពីមន្ទីរពិសោធន៍” ដោយក្រុមមនុស្សមួយចំនួនតូចក្នុងក្រសួងការបរទេសសហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានចាត់ទុកទង្វើរបស់អ្នកនយោបាយអាមេរិកមួយចំនួនជាការ បោះបង់វិទ្យាសាស្ត្រ ប្រឌិតរឿងកុហក និង លាបពណ៌លើប្រទេសចិនអំពីបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសកូវីដ-១៩។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានគូសបញ្ជាក់ថា យោងតាមសារលិខិតបើកចំហលោក Christopher Ford នៅខែមិថុនាឆ្នាំ២០២១នេះបង្ហាញថា ចាប់ពីខែធ្នូឆ្នាំ២០២០ រហូតដល់ដើមខែមករាឆ្នាំ២០២១ ក្រោមការណែនាំរបស់លោក Mike Pompeo អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកMiles Maochun Yu ក្នុងការិយាល័យផែនការគោលនយោបាយនៃក្រសួងការបរទេសអាមេរិកបានណែនាំបែងចែកការងារដល់លោកThomas DiNanno ជំនួយការរដ្ឋមន្រ្តីការបរទេសក្នុងស្ថាប័នគ្រប់គ្រងត្រួតពិនិត្យស្របច្បាប់អាវុធយោធា(AVC)និងលោកទីប្រឹក្សាDavid Asherដោយឆ្លងកាត់ការវាយតម្លៃរបស់អ្នកជំនាញវិទ្យាសាស្ត្រជីវសាស្រ្ត និងអាវុធជីវគីមី បន្តផ្សព្វផ្សាយដល់បណ្ដាផ្នែកក្រសួងការបរទេសអាមេរិកអំពីពាក្យសម្តីប្រឌិតមិនពិតជាច្រើនដូចជា “ប្រភេទជំងឺវីរុសកូវីដ-១៩ គឺជាអាវុធជីវសាស្រ្តដែលបញ្ចេញជាចេតនាដោយរដ្ឋាភិបាលចិន”ជាដើម។ 

លោក Wang Wenbin មានប្រសាសន៍ថា នេះបានឱ្យដឹងយ៉ាងច្បាស់ថា អ្នកនយោបាយអាមេរិកខ្លះមិនខ្វល់ខ្វាយពីភស្តុតាងវិទ្យាសាស្រ្តនិងមូលដ្ឋានគ្រិះនៃការពិតទេ យកបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសធ្វើជាឈ្នាន់នយោបាយ។ គោលបំណងរបស់ពួកគេគឺខិតខំរិះរកមធ្យោបាយជះទឹកកខ្វក់មកលើចិន។ ប្រធានបទ“អាវុធជីវសាស្ត្រ”មិនអាចដំណើរការបាន ក៏ដកថយប្រែជាប្រធានបទ“បែកធ្លាយចេញពីមន្ទីរពិសោធន៍”ទៅវិញ។ វិធីសាស្រ្តដែលគ្មានមូលដ្ឋាននេះ ត្រូវបានគេឯងឃើញកាន់តែច្រើនឡើងៗ និងទទួលរងការប្រឆាំងកាន់តែច្រើនឡើងៗពីសហគមន៍អន្តរជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង