Yearendyearend1140x150

ឯកអគ្គរដ្ឋទូតចិននៅកម្ពុជា៖“មានតែរួបរួមសាមគ្គីគ្នាទេទើបសហគមន៍អន្តរជាតិអាចយកឈ្នះ​COVID-19បាន”

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា លោក វ៉ាង វិន ធៀន។

ភ្នំពេញ៖ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា លោក វ៉ាង វិន ធៀន (Wang Wen Tian) បានចេញនូវសារមួយអំពីការប្រឆាំងនឹង COVID-19ដោយនៅក្នុងសារនោះលោកបានគូសបញ្ជាក់ថា “មានតែរួបរួមសាមគ្គីគ្នាទេទើបសហគមន៍អន្តរជាតិអាចយកឈ្នះនឹងCOVID-19បាន។ជាបន្តសូមអានសាររបស់ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា លោក វ៉ាង វិន ធៀន (Wang Wen Tian) ដូចតទៅ៖

ចាប់តាំងពីមានការផ្ទុះឡើងជំងឺវីរុសCOVID-19មក ក្រោមការដឹកនាំដ៏រឹងមាំរបស់ឯកឧត្តម Xi Jinping អគ្គលេខាធិការបក្ស ដែលជាស្នូលនៃបក្សកុម្មុយនីស្តចិន ប្រទេសចិនបានចាត់វិធានការយ៉ាងគ្រប់ជ្រុងជ្រោយបំផុត តឹងរឹងបំផុត យ៉ាងស៊ីជម្រៅបំផុត ប្រជាជនចិនជាង១៤០០លាននាក់បានរួមសុខទុក្ខជាមួយគ្នាលើក្បូនតែមួយ សាមគ្គីជាធ្លុងមួយ ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺវីរុសដោយភាពអង់អាច។ ក្រោមការខិតខំរបស់ប្រជាពលរដ្ឋចិន ស្ថានភាពនៃជំងឺវីរុសមានភាពល្អប្រសើរឡើងឥតឈប់ឈរ ហើយស្ថានភាពសំទុះសណ្តាប់ធ្នាប់នៃជីវភាពប្រជាពលរដ្ឋ និងការផលិតមានភាពរឹងមាំ និងពង្រីកខ្លួនជាបន្តបន្ទាប់។ នាពេលពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី៨ មេសា ទីក្រុងអ៊ូហាន់ ប្រទេសចិនត្រូវបានដកបម្រាមធ្វើដំណើរចាកចេញពីទីក្រុង នេះបានបង្ហាញពីកិច្ចការងារប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសCOVID-19នៅក្នុងប្រទេសចិនទទួលបានភាពជោគជ័យជាទីគាប់ចិត្ត។

ទន្ទឹមនឹងការខិតខំលើកិច្ចទប់ស្កាត់ដោយខ្លួនឯង ប្រទេសចិនក៏បានចូលរួមរៀបចំសកម្មភាពកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសយ៉ាងសកម្ម បានអនុវត្តកិច្ចទំនួលខុសត្រូវលើឆាកអន្តរជាតិ។ ភាគីចិនបានផ្តល់ជំនួយជាទឹកប្រាក់ចំនួន២០លានដុល្លារសហរដ្ឋអាមេរិកជូនដល់អង្គការសុខភាពពិភពលោក បានរៀបចំកិច្ចប្រជុំវីឌីអូជាមួយអ្នកជំនាញដែលមកពីជាង១០០ប្រទេស និងអង្គការអន្តរជាតិលើពិភពលោក បានផ្ដល់ជំនួយជាម៉ាស សម្លៀកបំពាក់ការពារ សារធាតុNucleic acidសម្រាប់តេស្តរកជំងឺវីរុស(Nucleic acid detection reagents) ម៉ាស៊ីនដកដង្ហើមជូនដល់១២០ប្រទេស និងអង្គកាអន្តរជាតិចំនួន៤ ហើយក៏បានចាត់អ្នកជំនាញវេជ្ជសាស្រ្តចិនធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ អ៊ីរ៉ាក់ អ៊ីតាលី ស៊ែប៊ី ប៉ាគីស្ថាន វ៉េណេស៊ុយអេឡា ឡាវ និងប្រទេសផ្សេងៗជាច្រើនទៀត។

ក្នុងនោះក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនបានមកដល់រាជធានីភ្នំពេញប្រទេសកម្ពុជានាថ្ងៃទី២៣ ខែមីនា ពួកគាត់បានចូលរួមចែករំលែកពីបទពិសោធន៍នៃការទប់ស្កាត់នឹងជំងឺវីរុសCOVID-19ជូនដល់ភាគីកម្ពុជា ជួយកម្ពុជាក្នុងការកែលម្អប្រព័ន្ធទប់ស្កាត់ ផ្តល់យោបល់ព្យាបាលដល់អ្នកផ្ទុកជំងឺវីរុស ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការទប់ស្កាត់នឹងជំងឺវីរុសជូនដល់ភាគីកម្ពុជា។

ការពួតដៃគ្នារវាងចិន និងកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសCOVID-19 បានសបញ្ជាក់ឲ្យឃើញពីអត្ថន័យស្នូលនៃសហគមន៍ជោគវាសនារួមរវាងប្រទេសទាំងពីរ ទាំងនេះនឹងត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា។

ជំងឺវីរុសគ្មានព្រំដែនកំណត់ និងមិនបែងចែកពូជសាសន៍ឡើយ។ មានតែរួបរួមសាមគ្គីគ្នា ពួតដៃគ្នាប្រយុទ្ធប្រឆាំង សហគមន៍អន្តរជាតិទើបអាចយកឈ្នះនឹងជំងឺវីរុស និងការពារភពផែនដីយើងដែលជាជម្រកនៃមនុស្សជាតិទាំងឡាយបាន។ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺវីរុសCOVID-19 ក៏មានមនុស្សមួយចំនួនតូចមានចេតនានិយាយបំភ្លើសថា វាជាវីរុសចិន ដោយនិយាយថា វាជាអាវុធគីមីជីវសាស្រ្តដែលមានចេតនាក្នុងការបង្កើត និងរីករាលដាលឆ្លងដោយរដ្ឋាភិបាលចិន ហើយថាប្រទេសចិនជាសត្រូវរបស់ពិភពលោក។ ពាក្យសម្ដីភូតភរកុហកដែលបង្កប់ទៅដោយន័យលំអៀង និងរើសអើង ដោយមិនបានគោរពចំពោះការវិនិច្ឆ័យយ៉ាងត្រឹមត្រូវរបស់អង្គការសុខភាពពិភពលោក ហើយក៏មិនបានទទួលស្គាល់សកម្មភាពទាំងឡាយរបស់ប្រទេសចិនក្នុងការរួមចំណែកយ៉ាងធំធេង ក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសលើឆាកអន្តរជាតិឡើយ។ 

តាមពិតទៅ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺវីរុសនេះមក ភាគីចិនបានជូនដំណឹងស្តីពីជំងឺវីរុសយ៉ាងទាន់ពេលវេលាដោយប្រកាន់ភ្ជាប់ឥរិយាបថបើកចំហ តម្លាភាព និងទំនួលខុសត្រូវ មានការចែករំលែកបទពិសោធន៍ក្នុងការទប់ស្កាត់ និងការព្យាបាលជូនដល់អង្គការសុខភាពពិភពលោក និងសហគមន៍អន្តរជាតិដោយគ្មានការលាក់បាំងបន្តិចសោះឡើយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិស្រាវជ្រាវវិទ្យាសាស្រ្ត។ យើងបានរាយការណ៍អំពីស្ថានភាពជំងឺវីរុសCOVID-19ជូនដល់អង្គការសុខភាពពិភពលោក ប្រទេសដែលជាប់ពាក់ព័ន្ធ និងអង្គការក្នុងតំបន់ទៅតាមពេលកំណត់ បានចែករំលែកពីខ្លឹមសារស្តីអំពីលំដាប់សែននៃជំងឺវីរុសCOVID-19ជាមួយនឹងសហគមន៍អន្តរជាតិ ជាបន្ទាប់ក៏បានអញ្ជើញអ្នកជំនាញនៃអង្គការសុខភាពពិភពលោក និងស្ថាប័នផ្សេងទៀតមកពិនិត្យជាក់ស្តែងនៅក្នុងទីក្រុងអ៊ូហាន់ ប្រទេសចិន។

ចំពោះជំងឺវីរុសដែលសកលលោកកំពុងតែប្រឈមមុខនេះ ការទំនួលខុសត្រូវរបស់ប្រទសចិនត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ។ អាស្រ័យហេតុនេះ ពាក្យពេចន៍ភូតភរកុហកជាច្រើនដងច្រើនសារ វាមិនអាចក្លាយជាការពិតនោះទេ។ ការប្រែក្លាយពីអត់ទៅជាមាន ពីសប្រែទៅជាខ្មៅ ទាំងនេះពិតជាទទួលបានការប្រឆាំងជំទាស់ និងថ្កោលទោសពីសំណាកសហគមន៍អន្តរជាតិ។

បច្ចុប្បន្ននេះពិភពលោកកំពុងស្ថិតក្នុងស្ថានភាពនៃជំងឺវីរុសCOVID-19ដ៏អាប់អួរនេះ ការរកឃើញករណីឆ្លងនៃជំងឺវីរុសនៅបណ្តាប្រទេសជាច្រើននៅតែមានការកើនឡើងជាលំដាប់ ហើយស្ថានភាពជំងឺលើសកលក៏នៅតែមិនទាន់មានភាពសុទិដ្ឋិនិយមនៅឡើយដែរ។ ក្នុងខណៈពេលដែលខិតខំទប់ស្កាត់នឹងជំងឺវីរុសក្នុងប្រទេស ប្រទេសចិននៅតែបន្តផ្តល់ការជួយ និងគាំទ្រទៅតាមលទ្ធភាពដែលអាចធ្វើបានជូនដល់សហគមន៍អន្តរជាតិ ក្នុងគោលបំណងរួមចំណែកជាកម្លាំងចិនក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសលើសកលលោក។ 

ខ្ញុំជឿជាក់ថា ឲ្យតែយើងទាំងអស់គ្នារួមសុខរួមទុក្ខលើក្បូនតែមួយ ជួយយកអាសាគ្នាទៅវិញទៅមក ប្រាកដជាអាចយកជម្នះបានលើជំងឺវីរុសនេះជាមិនខាន យើងនឹងទទួលស្វាគមន៍ភាពស្រស់ត្រកាលនៃការអភិវឌ្ឍសម្រាប់មនុស្សជាតិនាពេលខាងមុខនេះជាមិនខាន!

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង