Cct850x100 1
1800px x h300px kh

ក្រសួងអនុញ្ញាតឱ្យពេទ្យឯកជនព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាលក្នុងលក្ខខណ្ឌចាំបាច់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលនឹងអនុញ្ញាតឱ្យពេទ្យឯកជន មានសិទ្ធិផ្តល់សេវាថែទាំព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅតាមផ្ទះ ដោយមានលក្ខខណ្ឌចាំបាច់មួយចំនួន។

ក្រសួងសុខាភិបាល នៅថ្ងៃទី៣០សីហានេះ បានចេញសេចក្តីជូនដំណឹងថា ក្រសួងនឹងអនុញ្ញាត ឲ្យសេវាសុខាភិបាលឯកជនដែលមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល មានសិទ្ធិផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅតាមផ្ទះ ដោយគោរពតាមលក្ខខណ្ឌចាំបាច់ ដូចជា ១. មូលដ្ឋានសុខាភិបាលឯកជនដែលមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល (មន្ទីរពេទ្យ មន្ទីរពហុព្យាបាល និងមន្ទីរ| សម្រាកព្យាបាល)។

២. ត្រូវមានគ្រូពេទ្យ និងបុគ្គលិកបានបណ្តុះបណ្តាលត្រឹមត្រូវសម្រាប់ផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវដ-១៩ កម្រិតស្រាលតាមផ្ទះ ពីក្រុមគ្រូបង្គោលថ្នាក់ជាតិនៃក្រសួងសុខាភិបាល។ ក្រុមគ្រូពេទ្យទាំងនេះ ត្រូវបានចាត់ ដោយឡែកពីក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺធម្មតា ហើយក្រុមគ្រូពេទ្យទាំងនេះត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃបន្ទាប់ពីបានថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩។

៣. ត្រូវត្រៀមទុកជាមុនក្នុងករណីជំងឺវិវត្តន៍ធ្ងន់ធ្ងរ ដោយធានាឱ្យមានប្រព័ន្ធបញ្ជូនជំងឺតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវពីផ្ទះទៅសេវាសុខាភិបាលឯកជនដែលមានច្បាប់អនុញ្ញាតឱ្យផ្តល់សេវាថែទាំព្យាបាលអ្នកជំងឺកូវដ-១៩ ឬសេវាសាធារណៈ ដែលមានព្យាបាលកូវីដ-១៩។ ៤. ការផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ ត្រូវតែមានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន៖

ចៅសង្កាត់ ឬមេឃុំ និងមន្ត្រីសុខាភិបាលនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដែលអ្នកជំងឺតាំងនៅ។

៥. ម្ចាស់សេវាសុខាភិបាលឯកជនត្រូវដាក់លិខិតស្នើសុំអនុញ្ញាតមកក្រសួងសុខាភិបាល តាមរយៈអនុគណៈកម្មការ បច្ចេកទេស និងព្យាបាលដែលមានទូរស័ព្ទ និងតេឡេក្រាមលេខ៖ ០១២ ៨៩១ ៥២៧ និង ០១២ ៦៩១ ១១២៕


Khcct banner

អត្ថបទទាក់ទង