Yearendyearend1140x150

ឯកឧត្តម ស សុខា៖ វត្តមានសម្តេច ស ខេង នៅបារាំងដើម្បីពិនិត្យសុខភាពសុទ្ធសាធ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។

ភ្នំពេញ៖ ឯកឧត្តម ស សុខា កូនប្រុស​បង្កើត​របស់​សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានចេញមកបញ្ជាក់ជាថ្មីថា វត្តមានសម្តេចក្រឡាហោម ស ខេង ទៅប្រទេសបារាំង ដើម្បីពិនិត្យសុខភាពសុទ្ធសាធ ពុំមានជួបអ្នកនយោបាយណាម្នាក់ឡើយ។ការប្រកាសនេះ ធ្វើឡើងក្រោយមានអ្នកនយោបាយមួយចំនួនចោទថា វត្តមានសម្តេច ស ខេង ទៅប្រទេសបារាំង ដើម្បីជួយក្រុមប្រឆាំង។

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា វត្តមានសម្តេច ស ខេងទៅប្រទេសបារាំង រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២២ សីហា ដល់ថ្ងៃទី៥ កញ្ញា គឺជាការអញ្ជើញទៅពិនិត្យសុខភាពសុទ្ធសាធ ពុំមានការជួបជាមួយអ្នកនយោបាយណាម្នាក់ ដូចការលើកឡើងរបស់អ្នកវិភាគ ក៏ដូចជាអ្នកនយោបាយមួយចំនួនតូច នៃអតីតគណបក្សសង្គ្រោះជាតិ នោះឡើយ ។

ឯកឧត្តម ស សុខា បានចាត់ទុកការលើកឡើងរបស់អ្នកនយោបាយទាំងនោះ វាគ្រាន់តែជាការប្រឌិតឡើងដើម្បីបំភាន់មតិជាតិ និងអន្តរជាតិ សំដៅកេញចំណេញផលប្រយោជន៍នយោបាយរបស់ខ្លួន និងបក្ខពួកប៉ុណ្ណោះ ពិសេសអាចគ្រាន់តែជាសារដង្ហើយរកផ្លូវចរចានយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ពោលគឺផ្ទុយពីអ្វីដែលថ្នាក់ដឹកនាំ ក៏ដូចជា សាធារណជន បានធ្វើ និងមើលឃើញជាក់ស្តែង។

ឯកឧត្តម ស សុខា ថ្លែងថា "ការលើកឡើងរបស់អ្នកនយោបាយមួយចំនួនតូច នៃអតីតគណបក្សសង្គ្រោះជាតិ សំដៅមុតស្រួចក្នុងន័យបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់បាន និងកំពុងប្រកាន់ខ្ជាប់ខ្ជួននូវសាមគ្គីផ្ទៃក្នុងយ៉ាងរឹងមាំ ពោលគឺមិនមែនអ្នកណាម្នាក់ ឬក្រុមណាមួយ អាចបំបែកបំបាក់ផ្ទៃក្នុងបានឡើយ។"

សូមរំលឹកថា កាលពីថ្ងៃទី២២ ខែសីហា ខុទ្ទកាល័យលោក ស ខេង បានចេញសេចក្តីប្រកាសជាសាធារណៈមួយថា ដោយមានធុរៈផ្ទាល់ខ្លួន និងមានការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង បានធ្វើដំណើរទៅកាន់ប្រទេសបារាំងចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ។ លិខិតបញ្ជាក់ថាក្នុងពេលអវត្តមានលោក ស ខេង លោក សក់ សេដ្ឋា ដែលជារដ្ឋលេខាធិការប្រចាំការទទួលភារកិច្ចជារដ្ឋមន្ត្រីស្តីទី ដឹកនាំការងារទូទៅរបស់ក្រសួងមហាផ្ទៃ រហូតដល់លោក ស ខេង វិលត្រលប់មកវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង