Cct850x100 1
1800px x h300px kh

ឯកឧត្តមវេ​ង​ ​សា​ខុន​៖គយចិនសន្យាជួយជំរុញការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រ​ម៉ាញ់​ ​និង​នេសាទ​ ឯកឧត្តម​ វេ​ង​ ​សា​ខុន​

ភ្នំពេញ៖ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រ​ម៉ាញ់​ ​និង​នេសាទ​ ឯកឧត្តម​ វេ​ង​ ​សា​ខុន​ នៅថ្ងៃទី ២៧ សីហានេះ បានប្រកាសបង្ហាញពី​វឌ្ឍនភាពនៃការចរចារបើកផ្លូវក្នុងការ«នាំផ្លែតាង៉ែន»ហៅផ្លែមៀនប៉ៃលិន ទៅកាន់ប្រទេសចិន។ក្នុងឯកសារបង្ហោះនោះ ឯកឧត្តមវេ​ង​ ​សា​ខុន បានអះអាង គយចិនសន្យាជួយជំរុញការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិន។

ឯកឧត្តម​ វេ​ង​ ​សា​ខុន​ បានថ្លែងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់សំណើចរចាបើកទីផ្សារសម្រាប់ផ្លែមៀនស្រស់ទៅកាន់ ទៅអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ដោយ ភ្ជាប់ជាមួយនូវឯកសារបច្ចេកទេសសម្រាប់ភាគីចិនធ្វើការវិភាគហានិភ័យសមាសភាពចង្រៃ ដើម្បីស្នើសុំបើកទីផ្សារនាំចេញ ផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិន។

នៅពេលថ្មីៗនេះ ក្រសួងកសិកម្មបានលើកសំណើផ្ញើរជាលើកទីពីរ ដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍ទៅអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងពន្លឿនការងារចរចារពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន ក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃជំងឺកូវិដ ១៩

បើតាមក្រសួងកសិកម្ម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ អគ្គរដ្ឋបាលគយចិន បានជូនដំណឹងជ្រាបថា ការងារវិភាគហានិភ័យផ្លែមៀនកម្ពុជា សម្រាប់ នាំចូលមកប្រទេសចិនទទួលបានការវិវត្តមួយកម្រិត។ យោងតាមការផ្តល់ឯកសារបច្ចេកទេសរបស់ភាគី កម្ពុជា និងការស្រាវជ្រាវលើឯកសារ ភាគីចិនបានធ្វើការវាយតម្លៃសមាសភាពចង្រៃដែលកើតមានលើ ផ្លែមៀនកម្ពុជា និងជាបឋមយើងបានជ្រើសរើសនូវសមាសភាពចង្រៃចំនួន៨ប្រភេទ ដែលភាគីចិន យកចិត្តទុកដាក់៖ ១. Bactrocera dorsalis, ២) Bactrocera tau. ៣) Paracoccus interceptus, ៤) Planococcus lilacinus, ៥) Planococcus minor, ៦) Dysmiscoccus lepelleyi, ៧) Dysmicoccus lepelleyi, ៨)Pseudococcus jackbeardsleyi ។ 

ទន្ទឹមនឹងនេះ ភាគីចិនបានស្នើឲ្យភាគីកម្ពុជាធ្វើបច្ចុប្បន្នភាពបន្ថែមលើការស្រាវជ្រាវ និងការដាក់ចេញវិធានការណ៍សម្រាប់ទប់ស្កាត់និងកម្ចាត់សមាសភាពសត្វចង្រៃទាំង៨មុខខាងលើនេះ។ ភាគីចិនបានសន្យាថានឹងបន្តធ្វើការវាយតម្លៃ នៅពេលភាគីកម្ពុជាឆ្លើយតបមកវិញ។ ជាចុងក្រោយនៃលិខិតឆ្លើយតបរបស់ភាគគីចិនបានបញ្ជាក់ថា៖ សង្ឃឹមថាភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីជំរុញការងារលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិនឲ្យទទួលបានជោគជ័យ៕

Khcct banner

អត្ថបទទាក់ទង