Cct850x100 1
1800px x h300px kh

អាមេរិកដាក់ឱ្យដំណើរការ«មជ្ឈមណ្ឌលបង្ការ និងកម្ចាត់ជំងឺ»នៅវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ហាណូយ៖ អនុប្រធានាធិបតីអាមេរិកលោកស្រី ខាម៉ាឡា ហារីស បានមកដល់ទីក្រុងហាណូយនៅយប់ថ្ងៃទី ២៤ ខែសីហា ដោយចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកស្រីនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤-២៦ ខែសីហា។ក្នុងដំណើរទស្សនកិច្ចនោះ លោកស្រីនឹងសម្ពោធការិយាល័យនៃមជ្ឈមណ្ឌលបង្ការ និង កម្ចាត់ជំងឺ(CDC)របស់សហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅទីក្រុងហាណូយប្រទេសវៀតណាម។

សម្ពោធការិយាល័យនៃមជ្ឈមណ្ឌលបង្ការ និង កម្ចាត់ជំងឺ (CDC) នឹងមានការចូលរួម ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាលសហរដ្ឋអាមេរិក ប្រធាន CDC របស់សហរដ្ឋអាមេរិក ឧបនាយករដ្ឋមន្រ្តី និង រដ្ឋមន្រ្តីសុខាភិបាលមកពីប្រទេសផងដែរ។

មជ្ឈមណ្ឌលនឹងពង្រឹងសមត្ថភាពរបស់CDCសហរដ្ឋអាមេរិក ក្នុងការបំពេញបេសកកម្មរបស់ខ្លួនក្នុងការការពារជនជាតិអាមេរិក និងប្រជាជននៅក្នុងតំបន់ដោយធ្វើការឆ្លើយតបបានឆាប់ទៅនឹងការគំរាមកំហែង និង កសាងទំនាក់ទំនងជាគន្លឹះសម្រាប់ដោះស្រាយអាទិភាពរួមផ្នែកសុខភាព។

ស្ថានទូតអាមេរិក បានអះអាងថា អាទិភាពសម្រាប់ការិយាល័យថ្មីប្រចាំតំបន់នេះ រួមមានកសាងកម្លាំងអ្នកធ្វើការផ្នែកសុខភាពសាធារណៈទៅអនាគត ពង្រីកការបណ្តុះបណ្តាលមន្ទីរពិសោធន៍ផ្នែកសុខភាពសាធារណៈប្រចាំតំបន់ អភិវឌ្ឍកម្មវិធីថ្មីៗ ដើម្បីកែលម្អសុខភាពសម្រាប់ប្រជាជនធ្វើចំណាកស្រុក និងធ្វើឲ្យមានការឆ្លើយតបដោយមានការសម្របសម្រួលគ្នា។ ចំពោះស្ថានភាពបន្ទាន់ផ្នែកសុខភាពសាធារណៈតាមរយៈមជ្ឈមណ្ឌលប្រតិបត្តិការក្នុងគ្រាបន្ទាន់ ដែលមានជាបណ្តាញនិងពង្រឹងប្រព័ន្ធព្រមានទាន់ពេលទាក់ទងនឹងការរកឃើញជំងឺឆ្លងថ្មីៗពីសត្វមកមនុស្ស៕

Khcct banner

អត្ថបទទាក់ទង