Cct850x100 1
1800px x h300px kh

ការសាងសង់ព្រលានយន្តហោះជួបបញ្ហាដោយសារការរឹតត្បិតការធ្វើដំណើរ និងផ្គត់ផ្គង់សម្ភារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

ភ្នំពេញ៖ដំណើរការសាងសង់គម្រោងព្រលានយន្តហោះធំៗចំនួន៣នៅកម្ពុជា កំពុងជួបនូវបញ្ហាប្រឈមមួយចំនួនដោយសារការរឹតត្បិតការធ្វើដំណើរ និង ការផ្គត់ផ្គង់សម្ភារ។ស្ថានភាពកូវីដ-១៩មិនទាន់មានភាពធូរស្បើយបានធ្វើឱ្យអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនមានការលំបាកក្នុងការធ្វើដំណើរចេញ-ចូល និងពិបាកក្នុងការផ្គត់ផ្គង់ឧបករណ៍-សម្ភារៈ ផ្សេងសម្រាប់សារសង់។

ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី២៥ ខែសីហា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ដំណើរការសាងសង់ព្រលានយន្ដហោះអន្តរជាតិសៀមរាបអង្គរថ្មី សម្រេចបានជាង ៤៥ភាគរយ ខណៈដែលព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី នៅខេត្តកណ្ដាល សម្រេចបានជាង ២០,៩ភាគរយ និង ដារ៉ាសាគរ សម្រេចបាន ៩៣,៦%។

បើតាមឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា ទន្ទឹមនឹងការសម្រេចបានលទ្ធផល ដំណើរការសាងសង់ព្រលានយន្តហោះក៏ជួបបញ្ហាប្រឈមស្រដៀងគ្នាមួយចំនួនដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ។កូវីដ-១៩បាននាំឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់អ្នកបច្ចេកទេស និង អ្នកជំនាញការក្រុមហ៊ុនមានការលំបាកក្នុងការធ្វើដំណើរចេញ-ចូល ដោយសារប្រទេសកម្ពុជាមានលក្ខខណ្ឌ និងការកំណត់ធ្វើចត្តាឡីស័ក, លំបាកក្នុងការផ្គត់ផ្គង់ឧបករណ៍-សម្ភារៈបរិក្ខារ និងការចល័តគ្រឿងចក្រមួយចំនួនសម្រាប់បម្រើឱ្យការសាងសង់ជាដើម។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI) មានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយកំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment(AIAI) ដែលជាការវិនិយោគដោយក្រុមហ៊ុនចិនក្នុងទឹកប្រាក់ចំនួន ៨៨០លានដុល្លារ នៅលើផ្ទៃដី ១.៧០០ហិកតា។

ចំណែក អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី មានទីតាំងនៅក្នុងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដោយក្នុងនោះ ទឹកប្រាក់ ១,១០០លានដុល្លារជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារទៀតជារបស់ក្រុមហ៊ុន OCIC ក្នុងដើមទុនចុះបញ្ជី ១២០លានដុល្លារ។ ព្រលានយន្តហោះអន្តរជាតិតារាសាគរខេត្តកោះកុង វិនិយោគ ដោយក្រុមហ៊ុន Union Development Group Co,td ក្រោមទុនជាង ២០០លានដុល្លារអាមេរិក៕

Khcct banner

អត្ថបទទាក់ទង