Cct850x100 1
1800px x h300px kh

លោកឌូទើតេប្រកាសបន្តឈរឈ្មោះជាអនុប្រធានាធិបតីហ្វីលីពីនបន្ទាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើ ប្រភពរូប៖ The Bangkok Post

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានប្រកាសឈរឈ្មោះសម្រាប់តំណែងអនុប្រធានាធិបតីហ្វីលីពីននៅក្នុងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានដែលនឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយ។

ថ្លែងតាមរយៈទូរទស្សន៍រដ្ឋនៃប្រទេសហ្វីលីពីន ឌូទើតេ បានគូសបញ្ជាក់ថា លោកនឹងបន្តលើកកម្ពស់ការងារក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន ឧក្រិដ្ឋកម្មព្រហ្មទណ្ឌ និង កម្លាំងប្រឆាំងរដ្ឋាភិបាល។

គណបក្សកងកម្លាំងប្រជាជនប្រជាធិបតេយ្យដែលជាគណបក្សកំពុងកាន់អំណាចរបស់ហ្វីលីពីន បានប្រកាសនៅថ្ងៃទី ២៤ ថាប្រធានគណបក្សលោក ឌូទើតេ បានយល់ព្រមធ្វើជាតំណាងឱ្យគណបក្សនេះ ដើម្បីឈរឈ្មោះជាអនុប្រធានបន្ទាប់។ គណបក្សនេះគ្រោងនឹងធ្វើសមាជជាតិនៅខែកញ្ញា ដើម្បីពិភាក្សានិងបញ្ចប់បញ្ជីឈ្មោះបេក្ខជនចុងក្រោយសម្រាប់ការបោះឆ្នោត។

គួរបញ្ជាក់ថា លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ បានចូលកាន់អំណាចដឹកនាំប្រទេសហ្វីលីពីនចាប់ពីឆ្នាំ២០១៦មក។ លោកនឹងត្រូវបានបញ្ចប់អាណត្តិនៅក្នុងឆ្នាំ២០២២ ដែលតាមរដ្ឋធម្មនុញ្ញហ្វីលីពីនបច្ចុប្បន្ន ប្រធានាធិបតី អាចកាន់អំណាចបាន៦ឆ្នាំ ក៏ប៉ុន្តែមិនអាចឈរឈ្មោះបានពីរអាណត្តិឡើយ។

ក្រោមការដឹកនាំប្រទេសកន្លងមក រដ្ឋបាលដឹកនាំរបស់លោក ឌូទើតេ ហាក់ទទួលរងការរិះគន់ខ្លាំងពីសហគមន៍អន្តរជាតិ ជាពិសេសនោះក្រុមសិទ្ធិមនុស្ស ដោយសារតែគោលនយោបាយបោសសម្អាតគ្រឿងញៀនរបស់លោក ដោយមនុស្សច្រើនពាក់នាក់ ត្រូវបានស្លាប់ និងសម្លាប់ តាមរយៈការអនុវត្តគោលនយោបាយមួយនេះ៕

Khcct banner

អត្ថបទទាក់ទង