Yearendyearend1140x150

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន៖កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច ៤,៨% នៅឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (រូបភាព៖ រដ្ឋសភាជាតិកម្ពុជា)

ភ្នំពេញ៖សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងមានកំណើន ៤,៨% នៅឆ្នាំ២០២២។កំណើននេះដោយសារកម្ពុជាមានភាពឆាប់រហ័សនៃយុទ្ធនាការចាក់វ៉ាក់សំាងដល់ពលរដ្ឋបង្កើតភាពស៊ាំក្នុងសហគមន៍។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ថ្លែងក្នុងកិច្ចប្រជុំស្តីពីច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២២ នៅថ្ងៃទី១៧ សីហា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ក្នុងបរិបទនេះចាំបាច់ត្រូវធ្វើការកែទម្រង់ឱ្យបានហ្មត់ចត់លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីឱ្យស្របទៅនឹងសភាពការណ៍ជាក់ស្ដែងបំពេញទៅនឹងតម្រូវការបន្ទាន់ និងចាំបាច់របស់ប្រជាពលរដ្ឋ។

បើតាម ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដូចបណ្តាប្រទេសនានានៅលើសកលលោកដែរ ឆ្នាំ២០២០ជាឆ្នាំដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាមានការលំបាកបំផុតជាប្រវត្តិសាស្រ្តធ្វើឲ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះក្នុងអត្រា-៣,១% ដោយសារការធ្លាក់ចុះតម្រូវការសកល ការបង្អាក់ដល់ខ្សែច្រវាក់ផលិតកម្មសកលដែលបង្ករឡើងដោយជំងឺកូវីដ១៩។

ឯកឧត្តមបន្តថា សម្រាប់ឆ្នាំ២០២១ ពីដើមឡើយកម្ពុជារំពឹងថាមានកំណើន៤,០% ប៉ុន្តែព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រួមនឹងវត្តមានវីរុសបំប្លែងថ្មីដែលតា បានធ្វើឲ្យកំណើនមាននៅត្រឹម ២,៤%តែប៉ុណ្ណោះ។តតែយ៉ាងណាឯកឧត្តម ព្យាករណ៍ថាកម្ពុជានឹងមានកំណើនសេដ្ឋកិច្ច៤,៨% នៅឆ្នាំ២០២២ ដោយសារតែយុទ្ធនាការចាក់វ៉ាក់សំាងដល់ពលរដ្ឋ បង្កើតឱ្យមានស៊ំាក្នុងសហគមន៍ធ្វើឱ្យសង្គមជាតិមានប្រក្រតីភាព។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច ក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩នេះ រដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាអន្តរាគមន៍ក្នុងទំហំប្រមាណ ៧១៩លានដុល្លារ ក្នុងយុទ្ធនាការការពារអាយុជីវិតពលរដ្ឋ រក្សាលំនឹងជីវភាពប្រជាពលរដ្ឋនិងការទ្រទ្រង់សកម្មភាពអាជីវកម្ម ប៉ុន្តែដោយសារមានព្រឹត្តិការណ៍២០កុម្ភៈ ទំហំថវិកាសម្រាប់អន្តរាគមន៍កូវីដ១៩នេះអាចមានដល់ ១,៤៥៤លានដុល្លារ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង