Cct850x100 1
1800px x h300px kh

មនុស្ស៣៨នាក់បានស្លាប់ដោយសារទឹកជំនន់នៅក្នុងតំបន់សមុទ្រខ្មៅរបស់ប្រទេសទួរគី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ទួរគី៖ ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់ភ្លាមៗ នៅតាមបណ្តោយឆ្នេរសមុទ្រខ្មៅភាគខាងជើងប្រទេសទួរគីបានកើនឡើងដល់ ៣៨ នាក់កាលពីថ្ងៃសុក្រ។ រដ្ឋាភិបាលបានរាយការណ៍ដំបូងថា មនុស្ស ៣២ នាក់បានស្លាប់នៅក្នុងខេត្ត Kastamonu តាមបណ្តោយសមុទ្រខ្មៅ ហើយមនុស្ស ៦ នាក់ផ្សេងទៀតបានបាត់បង់ជីវិតនៅក្នុងតំបន់ជិតខាង។ ខណៈចំនួនមនុស្សដែលមិនបានកំណត់ ក៏ត្រូវបានរាយការណ៍ថាបាត់ខ្លួនដែរ។

ទីក្រុង Bozkurt ដែលជាទីក្រុងរងគ្រោះខ្លាំងបំផុតនៅ Kastamonu បានរងការខូចខាតយ៉ាងដំណំ ដោយសារ អគារ ស្ពានបានដួលរលំ និងការដាច់ចរន្តអគ្គិសនី។

អ្នកស្រុកជាច្រើន ត្រូវបានកប់នៅក្រោមគំនរបាក់បែកមុនពេលពួកគេ មានពេលវេលា ដើម្បីជម្លៀសចេញ។ បច្ចុប្បន្ននេះ ក្រុមជួយសង្គ្រោះមួយចំនួនធំ កំពុងធ្វើការយ៉ាងសកម្ម ដើម្បីស្វែងរកនិងជួយសង្គ្រោះអ្នកស្រុកដែលជាប់ក្នុងគំនរបាក់បែក។

ក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមស្វែងរកអ្នកស្រុក នៅក្នុងអគារលំនៅដ្ឋាន ដែលត្រូវបានបំផ្លាញទាំងស្រុង នៅតាមដងទន្លេ ខណៈពួកគេជឿជាក់ថា មនុស្សជាង ១០ នាក់ត្រូវបានកប់នៅក្រោមគំនរបាក់បែកនេះ៕

Khcct banner

អត្ថបទទាក់ទង