Yearendyearend1140x150

លោក ហៀក សេងហួត៖"ខ្ញុំស្ទើរដាច់បាយ ដោយសារគ្មានភ្ញៀវមកទស្សនាប្រាសាទអង្គរ"

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ លោក ហៀក សេងហួត ជាមគ្គទេសក៍ទេសចរណ៍មួយរូបនៅតំបន់អង្គរ បានត្អូញត្អែរពីការបាត់បង់ចំណូលដោយសារតែវិបត្តិកូវីដ-១៩បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការងាររបស់លោកជាមគ្គទេសក៍ទេសចរណ៍ ព្រោះគ្មានភ្ញៀវមកទស្សនាប្រាសាទអង្គរ ក្នុងរយៈពេលចុងក្រោយកន្លងមកនេះ។

លោក ហៀក សេងហួត បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា សព្វថ្ងៃនេះ លោកមិនមានចំណូលពីមគ្គទេសក៍ទេសចរណ៍នៅតំបន់អង្គរទេ ថ្ងៃខ្លះស្ទើរតែដាច់បាយ ដោយសារគ្មានភ្ញៀវមកទស្សនាប្រាសាទនៅក្នុងតំបន់អង្គរ។ បច្ចុប្បន្នលោក សេងហួត បានជួបការលំបាកចំពោះការចំណាយការហូបចុច ការបង់ថ្លៃសាលារៀនកូនៗ និងការចំណាយការបង់ធានាគារ ជាដើម។

បន្ថែមនេះ លោក ហៀក សេងហួត បានបន្តថា ក្នុងអំឡុងពេលវិបត្តិកូវីដនេះ លោកហៀក សេងហួត មិនបានប្តូរមុខរបរពីមគ្គទេសក៍ទេសចរណ៍។ ជារៀងរាល់ថ្ងៃលោកតែងតែមកតំបន់អង្គរ ហើយបានជួបភ្ញៀវម្នាក់ ឬពីនាក់ ហើយភ្ញៀវខ្លះមានចិត្តអាណិតអាសូរដល់លោក បានឲ្យប្រាក់ពី៥ពាន់រៀល-១ម៉ឺនរៀល សម្រាប់ការដោះស្រាយជីវភាពខ្លះៗ។

សូមបញ្ជាក់ថា លោក ហៀក សេងហួត ជាមគ្គទេសក៍ទេសចរណ៍មួយរូបនៅតំបន់អង្គរ ដែលបានបានប្រកបរបរនេះអស់រយៈពេលជាង២០ឆ្នាំ ហើយលោកតែងបង្កើតវីដេអូនិយាយអំពីប្រវត្តិការណ៍របស់ប្រាសាទនានានៅក្នុងតំបន់អង្គរបង្ហោះនៅលើបណ្តាញសង្គម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង