Yearendyearend1140x150

កម្ពុជាត្រៀមបើកទ្វារទទួលភ្ញៀវទេសចរនៅចុងឆ្នាំ២០២១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
កិច្ចសម្ភាសក្នុងកម្មវិធី «Destination Insights Series» រវាងក្រសួងទេសចរណ៍ និងBBC។

រូបភាព៖ ក្រសួងទេសចរណ៍ 

ភ្នំពេញ៖ កម្ពុជាបានត្រៀមខ្លួនជាស្រេចម្រាប់បើកទ្វារទទួលភ្ញៀវទេសចរឡើងវិញ នៅចុងឆ្នាំ២០២១នេះដោយផ្ដោតលើសុវត្ថិភាពសាធារណៈ និងយកចិត្តទុកដាក់ខ្ពស់ដល់សុខភាពភ្ញៀវទេសចរ។

ថ្លែងក្នុងកិច្ចប្រជុំជាមួយសមាគមធ្វើដំណើរអាស៊ីប៉ាសស៊ីហ្វិក និងទូរទស្សន៍ BBCឯកឧត្ដម ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថាកម្ពុជាត្រៀមផែនការបើកទេសចរណ៍ឡើងវិញ នៅចុងឆ្នាំ២០២១នេះ។

ឯកឧត្តមបន្តថា ការត្រៀមបើកឡើងវិញនេះ គឺត្រូវរៀបចំដោយយកចិត្តទុកដាក់ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសាធារណៈជាអាទិភាព តាមរយៈការពិគ្រោះយោបល់ជាមួយអាជ្ញាធរពាក់ព័ន្ធ និងការចូលរួមពីគ្រប់ភាគី ព្រមទាំងអាស្រ័យលើស្ថានការណ៍ចាក់ស្ដែង ស្របតាមផែនទីបង្ហាញផ្លូវសម្រាប់ការលើកស្ទួយ និងស្ដារវិស័យទេសចរណ៍កម្ពុជាអំឡុង និងក្រោយវិបត្តិកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានអនុម័តកាលពីដើមឆ្នាំ២០២១។

ឯកឧត្ដមអគ្គនាយក ថោង រដ្ឋសក្តិ បានបញ្ជាក់ទៀតថា «ក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំនូវក្របខណ្ឌយុទ្ធសាស្ត្រនៃការបើកទេសចរណ៍ឡើងវិញ ប្រកបដោយសុវត្ថិភាព គ្មានការឆ្លងរីករាលដាល»។

ទន្ទឹមនឹងនេះ ខណៈដែលក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំការបើកទេសចរណ៍ឡើងវិញ ប្រកបដោយសុវត្ថិភាពនោះ សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក (PATA) និងទូរទស្សន៍លំដាប់អន្តរជាតិ BBC បានបង្ហាញគាំទ្រផែនការបើក ទេសចរណ៍ឡើងវិញនេះយ៉ាងពេញចិត្ត និងបានប្ដេជ្ញាចូលរួមផ្សព្វផ្សាយអំពីផែនការនេះទៅកាន់ពិភពលោកផងដែរ។

បើតាមកិច្ចសម្ភាសជាមួយទូរទស្សន៍ BBC ឯកឧត្ដមអគ្គនាយកក៏បានរំលឹកអំពីវិធានសង្គ្រោះអាជីវកម្ម និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍កន្លងមករបស់រាជរដ្ឋាភិបាល និងបានប្រាប់អំពីយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុចាប់ពី ១២-១៧ឆ្នាំ, គម្រោងចាក់វ៉ាក់សំាងដូសទី៣ និងកិច្ចខិតខំប្រឹងប្រែងផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល ដែលទាំងនេះនឹងចូលរួមដល់ការស្ដារឡើងវិញនូវទំនុកចិត្ត និងភាពជឿជាក់ក្នុងការធ្វើដំណើររបស់ទេសចរជាតិ និងអន្តរជាតិ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង