Cct850x100 1
1800px x h300px kh

កម្ពុជារកឃើញវីរុសកូវីដ-១៩បំប្លែងថ្មី(Delta) ចំនួន៥៨ ករណីនៅថ្ងៃទី៧សីហា

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្ពុជារកឃើញវីរុសកូវីដ-១៩បំប្លែងថ្មី(Delta) ចំនួន៥៨ ករណី នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ដែលក្នុងនោះមានការឆ្លងលើពលរដ្ឋអ្នកភូមិនៅក្នុងសហគមន៍ បុគ្គលិកសុខាភិបាល និងពលករមកពីថៃ។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា បើតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ដែលបំប្លែងថ្មីប្រភេទ B 1. 617-2 (Delta) នៅក្នុងប្រទេសកម្ពុជា លើប្រជាពលរដ្ឋអ្នកភូមិនៅក្នុងសហគមន៍ចំនួន៤៧នាក់ (ស្រី២៥នាក់) បុគ្គលិកសុខាភិបាលចំនួន ៤នាក់ (ស្រី ១នាក់) និងពលករមកពីប្រទេសថៃចំនួន ៧នាក់ (ស្រី ៤នាក់)៕


Khcct banner

អត្ថបទទាក់ទង