Yearendyearend1140x150

មន្ត្រីរាជការជួរមុខនៅខេត្តចំនួន៧នឹងចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣ចាប់ពីថ្ងៃទី៨សីហានេះ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជម្រុញ ឬដូសទី៣ នឹងត្រូវចាប់ផ្តើមចាក់ ជូនក្រុមគ្រូពេទ្យជួរមុខ មន្ត្រីរាជការ និងកងទ័ពជាដើម ដែលស្ថិតនៅខេត្តទាំង៧ ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តព្រះវិហារ។

យោងតាមសេចក្តីជូនដំណឹង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងផ្តល់ការចាក់វ៉ាក់សាំងដូសជម្រុញ ឬដូសទី៣ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬ ស៊ីណូវ៉ាក់ ជូនដល់ក្រុមគ្រូពេទ្យជួរមុខ( ទាំងរដ្ឋ និងឯកជន )ដល់មន្ត្រីរាជការនៅខេត្ត ចំនួន០៧ ទាំងមន្ត្រីជាប់កិច្ចសន្យា កងទ័ព គ្រួសារកងទ័ព នគរបាល និងអតីតយុទ្ធជន នឹងទទួលបានការចាក់វ៉ា ចាប់ពីថ្ងៃទី០៨ ខែសីហាឆ្នាំ២០២១ តទៅ។

សេចក្តីជូនដំណឹងបន្តថា អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានមន្ទីរសុខាភិបាលខេត្តទាំង៧ត្រូវ ធ្វើសេចក្តីជូនដំណឹង និងរៀបចំទីតាំង រួមទាំងត្រៀមក្រុមគ្រូពេទ្យឱ្យបានរួចរាល់បានទាន់ពេលវេលា ដើម្បីចាក់វ៉ាក់សាំងដែលនឹងទៅដល់ ទីតាំងខេត្តទាំង៧ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវដ-១៩ ជាពិសេស ប្រភេទ Delta ដែលអាចឆ្លងនៅសហគមន៍ក្នុងទ្រង់ទ្រាយធំ ប្រសិនបើមិនរួមគ្នាទប់ស្កាត់ទេនោះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង