Yearendyearend1140x150

លោកជំទាវ ឱ វណ្ណឌីន៖មេរោគបំប្លែងថ្មីDeltaកំពុងចរាចរនៅកម្ពុជា៣២៧ករណី

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា។

ភ្នំពេញ៖ រហូតដល់ពេលនេះមេរោគបំប្លែងថ្មី Delta កំពុងចរាចរនៅកម្ពុជា ៣២៧ករណី បើពលរដ្ឋមិនចូលរួមប្រយុទ្ធ នឹងចៀសមិនផុតពីមាត់ជ្រោះមហន្ដរាយនៃសុខភាពសាធារណៈ។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា។

ជាថ្មីម្តងទៀត ក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមការពារខ្លួន ហើយត្រូវយល់ដឹងអំពីគ្រោះថ្នាក់នៃវីរុស កូដ-១៩ ដើម្បីរៀនរស់នៅជាបណ្តើរៗជាមួយនឹងវីរុស កូវីដ-១៩ តាមគន្លងប្រកតីភាពថ្មីឲ្យបានត្រឹមត្រូវ។ស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងឈានទៅរកការឆ្លងរីក រាលដាលទ្រង់ទ្រាយធំនៅក្នុងសហគមន៍ដែលនឹងបង្កជាមហន្តរាយធំដល់ប្រព័ន្ធសុខាភិបាល ធ្វើឲ្យបាត់បង់អាយុជីវិត ប្រជាជន រួមទាំងផលវិបាកសង្គមនិងសេដ្ឋកិច្ចធ្ងន់ធ្ងរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង