Yearendyearend1140x150

សម្តេចហ៊ុន សែន ស្នើម្ចាស់អចលនទ្រព្យ និងធនាគារយោគយល់ដល់អ្នកបង់រំលោះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
សម្តេចហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាព និងវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅថ្ងៃទី ៧ មេសា ឆ្នាំ ២០២០

ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានស្នើឲ្យម្ចាស់អចលនទ្រព្យ និងធនាគារមានការយោគយល់ដល់អ្នកបង់រំលោះផ្ទះ និងពន្យារការបង់ការប្រាក់ នៅពេលដែលកំពុងរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩។ ការថ្លែងរបស់សម្តេចហ៊ុន សែន បែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលធ្វើឡើងនៅវិមានសន្តិភាពរាជធានីភ្នំពេញនៅថ្ងៃទី៧ មេសា ឆ្នាំ២០២០។ 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន បានថ្លែងថា ខណៈប្រទេសជាតិកំពុងជួបនូវវិបត្តិកូវីដ-១៩ សម្តេចស្នើឲ្យម្ចាស់អចលនទ្រព្យយោគយល់ដល់អ្នកបង់រំលោះផ្ទះ ដោយមិនគួរមានការរឹបអូសផ្ទះសម្បែង ឬដីធ្លីនៅក្នុងកាលៈទេសៈកូវីដ-១៩ នេះទេ។

ជាមួយគ្នានេះ សម្តេចបានបន្ថែមថា ចំពោះវិធានការផ្អាកផ្នែកធនាគារបានធ្វើច្រើនរួចមកហើយ ក៏ប៉ុន្តែសម្តេចស្នើសុំឲ្យបន្តធ្វើវិធានការនេះទៀត ដូចជាពន្យារការសង ឬពន្យារការសងអត្រាការប្រាក់ ដោយមិនមានការផាកពិន័យ ដើម្បីបង្ហាញពីការយោគយល់ដល់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩។

សម្តេចហ៊ុន សែន បានគូសបញ្ជាក់ថានេះមិនមែនជាបទបញ្ជាទេ ប៉ុន្តែជាការអំពាវនាវចំពោះវិស័យឯកជន ដែលរដ្ឋាភិបាលសុំឲ្យមានការយោគយល់ការប្រាក់ពន្យារការសង និងពន្យារការសងអត្រាការប្រាក់ ហើយមិនគប្បីឲ្យមានការរឹបអូសទ្រព្យសម្បត្តិនៅពេលប្រទេសជាតិកំពុងជួបនូវវិបត្តិកូវីដ-១៩នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង