Yearendyearend1140x150

ក្រសួងសុខាភិបាលប្រកាស«មិនយកថ្លៃ»ធ្វើតេស្តរហ័សរកកូវីដ ជូនពលរដ្ឋ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ការធ្វើតេស្តរហ័សជូនពលរដ្ឋនៅតាមមូលដ្ឋាន។
រូបភាព៖ សំ សាម៉ន 

ភ្នំពេញ៖ ប្រជាពលរដ្ឋទាំងអស់ នឹងមិនតម្រូវឱ្យបង់ប្រាក់ថ្លៃតេស្តរហ័សរកមេរោគកូវីដ១៩ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈទាំងឡាយ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាស ស្ដីពីការមិនយកប្រាក់ពីប្រជាពលរដ្ឋទាំងឡាយណាដែលតេស្តរហ័សរកមេរោគកូវីដ១៩ នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុភាពទាំងអស់របស់រដ្ឋ។

ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏បានប្រកាសមិនឱ្យគិតថ្លៃធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ពីប្រជាពលរដ្ឋកម្ពុជា ដែលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។

សូមជម្រាបជូនថា ការអនុវត្តន៍នេះយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ កុមារ និងយុវវ័យ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ក្រសួងសុខាភិបាល
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង