Cct850x100 1
1800px x h300px kh

មន្រ្តីយាមវិមានរដ្ឋសភា៤នាក់បានធ្វើអត្តឃាតបន្ទាប់ពីឆ្លើយតបទៅនឹងកុបកម្មថ្ងៃទី៦ខែមករា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កុបកម្មថ្ងៃទី ៦ ខែមករា នៅវិមានរដ្ឋសភា ប្រភពរូប៖ The News Motion

អាមេរិក៖ សារព័ត៌មានរ៉យទ័រ, នាយកដ្ឋានប៉ូលីសស្រុកColumbia នៅថ្ងៃច័ន្ទនេះបាននិយាយថា មន្រ្តីប៉ូលីសពីរនាក់បន្ថែមទៀត ដែលបានឆ្លើយតបទៅនឹងកុបកម្មថ្ងៃទី ៦ ខែមករា នៅវិមានរដ្ឋសភាបានធ្វើអត្តឃាត ដែលធ្វើឲ្យមន្រ្តីអគារចំនួនបួននាក់ហើយបានធ្វើអត្តឃាត។

អ្នកនាំពាក្យនាយកដ្ឋានលោក Hugh Carew បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្រ្តីប៉ូលីសក្រុង Gunther Hashida ត្រូវបានគេរកឃើញថា ស្លាប់នៅក្នុងផ្ទះរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍។ ដោយលោក Hashida បានចូលរួមជាមួយនាយកដ្ឋានប៉ូលីសទីក្រុងកូឡុំប៊ីនៅខែឧសភាឆ្នាំ ២០០៣ ។

មន្រ្តីMPDម្នាក់ទៀត ដែលបានឆ្លើយតបទៅនឹងកុបកម្មនៅវិមានរដ្ឋសភានៅថ្ងៃទី ៦ ខែមករាឈ្មោះ Kyle DeFreytag ត្រូវបានគេរកឃើញថាបានស្លាប់ នៅថ្ងៃទី ១០ ខែកក្កដា ដោយសារការធ្វើអត្តឃាត។ គាត់បាននៅជាមួយនាយកដ្ឋានប៉ូលីសចាប់តាំងពីខែវិច្ឆិកាឆ្នាំ ២០១៦ ។

មន្រ្តី MPD លោក Jeffrey Smith និងមន្រ្តីប៉ូលីសកាពីតូលអាមេរិកលោក Howard Liebengood ក៏បានឆ្លើយតបទៅនឹងកុបកម្មកាពីតូលហើយក្រោយមកបានស្លាប់ដោយការធ្វើអត្តឃាត។

អ្នកគាំទ្រលោកប្រធានាធិបតីដូណាល់ត្រាំរាប់រយនាក់បានសម្រុកចូលវិមានរដ្ឋសភានៅថ្ងៃនោះ ក្នុងការប៉ុនប៉ងមិនជោគជ័យ ដើម្បីបញ្ឈប់សភាមិនឱ្យបញ្ជាក់ពីជ័យជំនះ ក្នុងការបោះឆ្នោតរបស់ប្រធានាធិបតីប្រជាធិបតេយ្យលោក Joe Biden ។

មន្រ្តីប៉ូលីសវិមានរដ្ឋសភាម្នាក់ដែលត្រូវបានក្រុមអ្នកតវ៉ាវាយរហូតដល់ស្លាប់នៅ ហើយមន្ត្រីប៉ូលីសជាង ១០០ នាក់បានរងរបួស។ ភាពវឹកវរបាននាំឱ្យមានការជំនុំជម្រះ ការចោទប្រកាន់លើកទី ២ របស់លោក Trump ។ មនុស្សជាង ៥០០ នាក់ត្រូវបានចាប់ខ្លួន ដោយសារតួនាទីរបស់ពួកគេនៅក្នុងអំពើហិង្សានេះ។

ក្នុងអំឡុងពេលផ្តល់សក្ខីកម្មកាលពីសប្តាហ៍មុន មន្រ្តីប៉ូលីស ៤ រូបបានប្រាប់គណៈកម្មាធិការពិសេសរបស់សភាតំណាងរាស្រ្តថា ពួកគេត្រូវគេវាយដំ គំរាមកំហែង ជេរប្រមាថ រើសអើងពូជសាសន៍ ហើយគិតថា ពួកគេអាចនឹងស្លាប់នៅពេលពួកគេព្យាយាមការពារវិមានរដ្ឋសភា៕

Khcct banner

អត្ថបទទាក់ទង