Yearendyearend1140x150

លោក ប្រាយុទ្ធ ឱ្យមើលតួលេខឆ្លងរបស់ប្រទេសនៅក្បែរខាងថៃមុនវាយតម្លៃក្នុងស្រុក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចា។រូបភាព៖ AFP

ភ្នំពេញ៖នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី ២៩ កក្កដា បានថ្លែងជាសារដល់ប្រជាពលរដ្ឋក្នុងប្រទេសថៃឱ្យពិនិត្យ និងយកចិត្តទុក ចំពោះតួលេខឆ្លងកូវីដរបស់ប្រទេសក្បែរខាងថៃ មុនវាយតម្លៃអំពីស្ថានភាពឆ្លងកូវីដក្នុងប្រទេសថៃ។ការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃយ៉ាងដូច្នេះ ធ្វើឡើងក្រោយពីរដ្ឋាភិបាលរបស់លោកកំពុងរងការរិះគន់ពីប្រជាពលថៃអំពីភាពទន់ខ្សោយនៃការគ្រប់គ្រង់ការឆ្លងកូវីដ-១៩។

ក្នុងបទម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក ប្រាយុទ្ធ ចន្ទអូចា បានគូសបញ្ជាក់ថា ប្រសិនបើយើងគិតអំពីការឆ្លងនៅក្នុងប្រទេសរបស់យើងវាអាចមើលទៅគួរអោយរន្ធត់ដោយសារមានអ្នកស្លាប់ប្រចាំថ្ងៃ។ ខ្ញុំចង់ឲ្យ អ្នកព្យាយាមយកចិត្តទុកដាក់ចំពោះលេខទាំងនេះនៅក្នុងប្រទេសជិតខាងរបស់យើង និងប្រទេសផ្សេងទៀតដើម្បីការផ្លាស់ប្តូរ” ។

បើតាមនាយករដ្ឋមន្ត្រីថៃចាស់វស្សារូបនេះ បច្ចុប្បន្ននេះគ្រប់ប្រទេសនៅលើពិភពលោក កំពុងប៉ះពាល់ដោយសារកូវីដ-១៩មិនថាតិចឬច្រើននោះទេ ហើយមានប្រទេសលំដាប់កំពូល ៗ ជាច្រើនចំនួនឆ្លងនិងស្លាប់របស់ពួកគេខ្ពស់ជាងប្រទេសថៃច្រើនដងទៅទៀត។សម្រាប់លោកប្រាយុទ្ធ ប្រទេសផ្សេងទៀតក៏មិនអាចទប់ស្កាត់ការរីករាលដាលនៃជំងឺនេះបានដែរ។

លោកថ្លែងថា “មានមនុស្សជាច្រើន។ យើងបានជួលបុគ្គលិកពេទ្យមន្ត្រីប៉ូលីស និងយោធារាប់សែននាក់ ដើម្បីថែរក្សាប្រជាជនជិត ៧០ លាននាក់។ ខ្ញុំមិនគិតថាប្រព័ន្ធរបស់យើងមានបញ្ហា” ។

គួរបញ្ជាក់ថា នៅថ្ងៃទី ៣០ កក្កដានេះ ប្រទេសថៃបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗចំនួន ១៧,៣៤៥នាក់ និងស្លាប់១១៧នាក់ ដែលនាំឲ្យករណីឆ្លង សរុបនៅទូទាំងប្រទេសកើនដល់ ៥៧៨,៣៧៥នាក់ និងស្លាប់៤,៦៧៩នាក់។កន្លងទៅ

ប្រទេសថៃហាក់ដូចជា បានគ្រប់គ្រងជំងឺរាតត្បាតបានល្អកាលពីឆ្នាំមុនជាមួយនឹងការបញ្ជូនសូន្យនៅក្នុងស្រុកអស់ជាច្រើនខែ។ទោះយ៉ាងណាស្ថានភាពបានផ្លាស់ប្តូរយ៉ាងខ្លាំងកាលពីប៉ុន្មានខែមុន ឆ្លងជាចង្កោមនៅឯក្លឹបរាត្រីលំដាប់ខ្ពស់របស់ទីក្រុងបាងកកក្នុងខែមេសាបង្កឱ្យមានរលកនៃការផ្ទុះឡើងដែលបានធ្វើឱ្យប្រទេសធ្លាក់ចូលក្នុងវិបត្តិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង