Yearendyearend1140x150

ជនជាតិចិន-ខ្មែរ៤នាក់ក្នុងចំណោម៣៦នាក់ដែលលួចឆ្លងចូលកម្ពុជាវិជ្ជមានកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ជនជាតិចិន៣៦នាក់ឆ្លងដែនខុសច្បាប់ចូលកម្ពុជាតាមនាវាមួយគ្រឿង

ភ្នំពេញ៖ជនជាតិចិនចំនួន០៣នាក់ និងខ្មែរ០១នាក់ ក្នុងចំណោម៣៦នាក់ដែលលួចឆ្លងដែនខុសច្បាប់មកកម្ពុជា ត្រូវបានតេស្តឃើញវិជ្ជមានកូវីដ-១៩ ហើយមនុស្សមួយចំនួនទៀតត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន។ នេះបើតាមប្រសាសន៍របស់នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានលើកឡើងថា បច្ចុប្បន្នជនជាតិចិន-ខ្មែរដែលវិជ្ជមានកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ចំពោះអ្នកដទៃទៀត ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅខេត្តព្រះសីហនុ មិនបានបញ្ជូនមកភ្នំពេញទេ ព្រោះរង់ចាំការសម្រេចពីតុលាការ។

គួរបញ្ជាក់ថា កម្លាំងល្បាតរបស់អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៅវេលាម៉ោង២១និង៣០នាទីយប់ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្រ្កាបនាវាមួយគ្រឿងដឹកជនជាតិចិន លួចឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជា ក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ កម្លាំងជំនាញឃាត់ខ្លួនបានមនុស្ស ៣៨នាក់ ក្នុងនោះជនជាតិចិន៣៦នាក់ (ស្រី ១នាក់) និងជនជាតិខ្មែរ២នាក់ (កម្មករ)៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង