Yearendyearend1140x150

កម្ពុជាដាក់«បម្រាមគោចរ»នៅភ្នំពេញ,ទីរួមខេត្ត,ទីប្រជុំជនចាប់ពីថ្ងៃនេះ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
បិទនៅភ្នំពេញកន្លងទៅ។រូបភាព៖Mr GO

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានសម្រេចអនុវត្តបម្រាមគោចរ នៅទីក្រុងភ្នំពេញ នៅតាមទីរួមខេត្ត និងទីប្រជុំជននានា ចាប់ពីម៉ោង៩យប់ រហូតដល់ម៉ោង៣ព្រឹក រយៈពេល១៤ថ្ងៃគិតចាប់ពីនេះម៉ោង ២៣:៥៩ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ។វិធានការនេះ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ។

យោងតាមការប្រកាសរបស់រដ្ឋាភិបាល បានដាក់ចេញនូវតម្រូវការចាំបាច់ក្នុងការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូដ-១៩ ដោយបញ្ឈប់រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សច្រើនលើកលែងលក្ខណៈគ្រួសារ នឹងហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ។

ចំណែកភោជនីយដ្ឋាន-អាហារដ្ឋាន អនុញ្ញាតឱ្យប្រកបអាជីវកម្មរបស់ខ្លួនត្រឹមជាលក្ខណៈវេចខ្ចប់ប៉ុណ្ណោះ ដោយមិនត្រូវអនុញ្ញាតឱ្យអតិថិជនចូលមកទទួលទាននៅក្នុងបរិវេណនៃទីកន្លែងរបស់ខ្លួនឡើយ លើកលែងតែភោជនីយដ្ឋាន-អាហារដ្ឋាន ដែលអាចធានាបាននូវវិធានសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេស ការរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គល និងសង្គម។

សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា ដាក់ចេញបម្រាមគោចរពីចន្លោះម៉ោង៩យប់ ដល់ម៉ោង ៣ ព្រឹក គឺសម្រាប់ភូមិសាស្ត្រ ទាំងមូល ឬផ្នែកណាមួយដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ជាពិសេស សម្រាប់រាជធានីភ្នំពេញ ទីរួមខេត្ត និងទីប្រជុំជននានា។ការអនុវត្តបម្រាមគោចរនេះ គណៈអភិបាលរាជធានី-ខេត្ត ត្រូវ យកចិត្តទុកដាក់ធានាឱ្យបាននូវការធ្វើដំណើរ និងការធ្វើសកម្មភាពការងារចាំបាច់មួយចំនួនផងដែរ។

ការធ្វើដំណើរដែលមានការអនុញ្ញាត មានជាអាទិ៍ ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, ការធ្វើដំណើរដោយមូលហេតុ សុខភាពបន្ទាន់, ការដឹកជញ្ជូនទំនិញ និងគ្រឿងឧបភោគបរិភោគ, ការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្រ របស់រដ្ឋ, សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាលទាំងរដ្ឋ និងឯកជន, ឱសថស្ថាន, សេវាពន្លត់ អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត, សេវាប្រតិបត្តិការផ្នែកទូរគមនាគមន៍, ទីតាំងផលិតគ្រឿងឧបភោគបរិភោគ និងទីតាំងសំខាន់ផ្សេងទៀតដែលបម្រើប្រយោជន៍សាធារណៈ។

សូមជម្រាបថា វិធានការបម្រាមគោចរនេះ ធ្វើឡើងស្របគ្នាជាមួយការសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តមួយចំនួននៅតាមព្រំដែនកម្ពុជា-ថៃ រយៈពេល ១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង