Yearendyearend1140x150

ចិននឹងបញ្ជូនក្រុមជំនាញពេទ្យចំនួន១៣នាក់ទៀតមកជួយកម្ពុជា ដើម្បីប្រឆាំងនឹងកូវីដ១៩

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។

ភ្នំពេញ៖អង្គការសង្រ្គោះមេឃពណ៌ខៀវនៃប្រទេសចិន ត្រៀមបញ្ជូនក្រុមគ្រូពេទ្យ ពេទ្យស្ម័គ្រចិត្តចំនួន ១៣រូប ដែលមានបទពិសោធន៍ជ្រាលជ្រៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩នៅចិនមកកាន់កម្ពុជា ដើម្បីជួយកម្ពុជាប្រឆាំងកូវីដ១៩។នេះបើតាមការអះអាងរបស់លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។

លោករដ្ឋមន្ត្រី បានលើកឡើងថា អង្គការសង្រ្គោះមេឃពណ៌ខៀវ ត្រៀមបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ១៣ រូប ដែលមានបទពិសោធន៍ជ្រាលជ្រៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩នៅចិន រួមជាមួយនិងបរិក្ខារពេទ្យ និងថ្នាំព្យាបាល តម្លៃមួយលានយ័នថែមទៀត ដោយគ្រោងធ្វើដំណើរពីខេត្តយូណាន ចូលមកប្រទេសកម្ពុជាតាមខេត្តស្ទឹងត្រែងនាពេលខាងមុខ ដើម្បីមកជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រយៈពេល១៥ថ្ងៃ។

ក្នុងនាមជាប្រមុខការទូតនៃព្រះរាជាណាចក្រកម្ពុជា លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិនដែលតែងតែឈរនៅជាមួយនៅកម្ពុជាក្នុងពេលដែលកម្ពុជាមានគ្រាលំបាក និងបានផ្ដល់ជំនួយជាបន្តបន្ទាប់មកកាន់កម្ពុជាក្នុងការអភិវឌ្ឍ ទាំងផ្នែកសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា។លោកបានអរគុណយ៉ាងពិសេសចំពោះឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅទីក្រុងភ្នំពេញក៏ដូចជាមន្ត្រីការទូតនៅកម្ពុជាទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យទំនាក់ទំនងការទូតនៃប្រទេសកម្ពុជា និងចិន កាន់តែមានភាពល្អប្រសើរ។

សម្រាប់លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រទេសចិនបច្ចុប្បន្នគឺកំពុងតែឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងការឆ្លង នៅទូទាំងពិភពលោកដោយប្រទេសចិនបានផ្ដល់នូវជំនួយជាបន្តបន្ទាប់ទៅដល់ប្រទេសទាំងអស់ដែលគិតមកដល់ពេលនេះមានជាង៨០ប្រទេសនៅជុំវិញពិភពលោក។

គូសបញ្ជាក់ថា ការថ្លែងរបស់លោកប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅកម្ពុជាពេលនេះ គឺធ្វើឡើងក្នុងពិធីប្រគល់ និងទទួលជំនួយឧបត្ថម្ភក្រោមក្របខណ្ឌអង្គការសង្គមស៊ីវិល សម្រាប់ការពារសុខភាពប្រឆាំងនឹងកូវីដ១៩ របស់មូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ។កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី ៣ ខែមេសា នៅទីស្ដីការក្រសួងការប្រទេស។

ជំនួយដែលផ្តល់ជូនកម្ពុជាតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៅថ្ងៃនេះ មានម៉ាសពេទ្យចំនួន១៥០០.០០០ សន្លឹក ម៉ាសមុខ3D ចំនួន ៥០.០០០ សន្លឹក អាវពេទ្យសម្រាប់ការពារមេរោគចំនួន៧.៩៤០ឈុត និងថ្នាំបុរាណចិនព្យាបាលជំងឺកូវីដ១៩ ចំនួន៨៤០កញ្ចប់ ដែលមានតម្លៃសរុបចំនួន ១.១៣១.៤០០ យ័ន ឬប្រមាណ ១៥៩.១៩២ ដុល្លារអាមេរិក។

បើតាមរដ្ឋមន្ត្រីក្រសួងការប្រទេសកម្ពុជាបានថ្លៃថា សម្ភារៈទាំងអស់នេះ គឺមានសារៈសំខាន់ណាស់ រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ហើយកាយវិការដល់ប្រពៃណី គឺមានសារៈសំខាន់ណាស់សម្រាប់ទំនាក់ទំនងនៃប្រទេសកម្ពុជានិងចិន៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង