Yearendyearend1140x150

លោកជំទាវ ឱ វណ្ណឌីន បរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន៥ខែ ដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
 លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃកម្ពុជា

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃកម្ពុជា លោកជំទាវ ឱ វណ្ណឌីន ប្រកាសបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ៩០០,០០០ រៀល ចំនួន៥ខែ ជូនដល់គណៈកម្មាជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ការបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន៩០០,០០០ រៀល ចំនួន៥ខែ ជូនដល់គណៈកម្មាជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយគិតចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២០។

គួរបញ្ជាក់ថា បន្ទាប់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសធ្វើការមិនយកប្រាក់ខែពីរដ្ឋចំនួន៧ខែ ដើម្បីបង្វែរថវិកាជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គេឃើញមានរដ្ឋមន្រ្តីកម្ពុជា និងមន្ត្រីជាបន្តបន្ទាប់បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលនេះបង្ហាញពីការសាមគ្គីភាពនៃប្រជាជាតិខ្មែរប្រឆាំងនឹងជំងឺកូវីដ១៩នេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង