Yearendyearend1140x150

រដ្ឋាភិបាលត្រៀមវ៉ាក់សំាងស៊ីណូវ៉ាក់ចិន៥លានដូស សម្រាប់ចាក់ជូនកុមារកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលថ្លែងក្នុងពិធីទទួលវ៉ាក់សាំងនាព្រឹកនេះ។
រូបភាព៖ សំ សាម៉ន 


ភ្នំពេញ៖ កុមារកម្ពុជាដែលមានអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ នឹងទទួលបានវ៉ាក់សាំងនាពេលខាងមុខនេះ ខណៈរដ្ឋាភិបាលបានត្រៀមវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៥លានដូសទុកចាក់ជូន។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលថ្លែងក្នុងពិធីទទួលវ៉ាក់សាំងនាព្រឹកនេះបានឱ្យដឹងថា នៅរដ្ឋភិបាលបានគិតគូ និង បានត្រៀមវ៉ាក់សាំងចំនួន៥លានដូស សម្រាប់ចាក់ជូនកុមារដែលមានអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ។

លោកជំទាវមានប្រសាសន៍ថា៖« នៅខែសីហាខាងមុខនេះ កម្ពុជានឹងមានស៊ីណូវ៉ាក់៣លានដូស ហើយខែកញ្ញា នឹងមានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន២លានទៀត សរុប៥លានដូស សម្រាប់ចាក់ជូនក្មេងៗ»។

លោកជំទាវបន្តថា ក្រៅពីវ៉ាក់សាំងពីប្រទេសចិន កម្ពុជានឹងត្រៀមទទួលវ៉ាក់សំាងដែលបានមកពីយន្តការរបស់កូវ៉ាក់ គឺវ៉ាក់សាំងចនសុនចនសុន ប្រហែលជា១លានដូសផងដែរ។

យ៉ាងណាមិញ សម្រាប់ការចាក់ជូនក្មេងៗ ខាងក្រុមការងារចាក់វ៉ាក់សាំងកំពុងតែពិភាក្សា នឹងរៀបចំចាក់ជូនក្មេងៗ ដែលមានវ៉ាក់សាំង៥លានដូសត្រៀមសម្រាប់យុទ្ធនាការចាក់ជូនក្មេងៗអាយុពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លទ្ធផលចាក់វ៉ាក់សាំងស្មើនឹង ៦៣,៣៤ ភាគរយហើយ បើធៀបនឹងគោលដៅ ១០លាននាក់ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងជូនប្រជាជននៅទូទាំងប្រទេសកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង