Yearendyearend1140x150

អ្នកភូមិ១០០នាក់ដែលត្រូវបានគេចាប់ជំរឹតនៅនីហ្សេរីយ៉ាត្រូវបានដោះលែង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

នីហ្សេរីយ៉ា៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ, ប៉ូលីសនីហ្សេរីយ៉ាបាននិយាយនៅថ្ងៃទី ២០ ថា បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់ប៉ូលីសនិងភ្នាក់ងារសន្តិសុខផ្សេងទៀត អ្នកភូមិ ១០០ នាក់ដែលត្រូវបានចាប់ជំរឹតកាលពីខែមុននៅក្នុងរដ្ឋ Zamfara នៅភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ា ត្រូវបានដោះលែង។

លោក Mohamed Shehu អ្នកនាំពាក្យ ប៉ូលីសរដ្ឋ Zamfara បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងនៅរដ្ឋធានី Gusau ថា ក្រុមសកម្មប្រយុទ្ធមួយក្រុមបានវាយប្រហារភូមិម៉ាណាវ៉ា ក្នុងស្រុក ម៉ាលូនៃរដ្ឋកាលពីថ្ងៃទី ៨ ខែមិថុនា និងបានចាប់ជំរឹតអ្នកភូមិ ១០០ នាក់ដែលភាគច្រើន ក្នុងនោះមានស្ត្រីនិងកុមារ។

បន្ទាប់ពីឧប្បត្តិហេតុនេះ ប៉ូលីសនិងភ្នាក់ងារសន្តិសុខផ្សេងទៀត បានដាក់សម្ពាធទៅលើក្រុមសកម្មប្រយុទ្ធតាមរយៈការចរចានិងមធ្យោបាយផ្សេងទៀតហើយទីបំផុត បានបង្ខំពួកគេឱ្យដោះលែងអ្នកភូមិដែលត្រូវបានចាប់ខ្លួនដោយគ្មានលក្ខខណ្ឌ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង