Cct850x100 1
1800px x h300px kh

ក្រសួងកសិកម្ម៖ការផ្គត់ផ្គង់«ជ្រូកសាច់រស់»ក្នុងស្រុកបានរហូតដល់៨៥ភាគរយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ជ្រូកសាច់រស់។រូបភាព៖សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា

ភ្នំពេញ៖ បច្ចុប្បន្ននេះពុំដែលបានផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុននាំចូលជ្រូករស់ពីប្រទេសថៃឡើយ ហើយសព្វថ្ងៃមានក្រុមហ៊ុនចំនួន០៦ ដែលកំពុងទទួលបានគោលការណ៍នាំជ្រូករស់ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា និងមានចំនួន៤ ក្រុមហ៊ុនទទួលគោលការណ៍នាំឆ្លងកាត់ ហើយជាមួយគ្នានេះការផ្គត់ផ្គង់ជ្រូកសាច់រស់នៅកម្ពុជាបានរហូតដល់៨៥ភាគរយ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។សម្រាប់ក្រសួងកសិកម្ម។

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ  បានគូសបញ្ជាក់ថា ក្នុងពេលដែលប្រទេសជិតខាងកម្ពុជាកំពុងជួបវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ឈ្មួញខិលខូចមួយចំនួនតូចបានប្រើប្រាស់កលល្បិចគ្រប់យ៉ាង ដើម្បីមានឱកាសយកផលិតផលកកស្ទះពីស្រកគេមកចាក់នៅកម្ពុជា ដោយមិនបានគិតពីការប៉ះពាល់ដល់ ការខាតបង់របស់អ្នកវិនិយោគនៅកម្ពុជា និងពីសុខភាពសាធារណៈឡើយ។ 

បើតាមអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ថ្លៃដើមផលិតជ្រូកសាច់បានប្រែប្រួលក្នុងរង្វង់ពី ៧ ៥០០រៀល ទៅ ៩ ០០០រៀល ក្នុងមួយគីឡូក្រាម មុន វិបត្តិកូវីដ-១៩ ហើយបច្ចុប្បន្នថ្លៃដើមលិតផ្អកសាច់រស់បានកើនឡើងប្រមាណពី ១០ ៥០០រៀល ទៅ ១២ ០០០រៀល ក្នុងមួយគីឡូក្រាម។ ការប្រែប្រលថ្លៃដើមផលិតផ្អកសាច់នេះ ដោយសារតម្លៃវត្ថុធាតុដើម ដូចជា ពោត ដំឡូងក្រៀម កាកសណ្តែកសៀង ម្សៅត្រី និងសារធាតុបន្ថែមសម្រាប់ផ្សំចំណីសត្វបានកើនឡើង ប្រមាណពី២០ ទៅ ៣០%។ 

ទាក់ទងនឹងតម្លៃដឹកជញ្ជូនតាមផ្លូវទឹកវិញ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម បានអះអាងថា កើនឡើងប្រមាណ៣ដង ម្យ៉ាងទៀត កូនជ្រូកពូជសាច់ក៏បានឡើងថ្លៃពី ៧០ ទៅ ១០០ដុល្លារក្នុងមួយក្បាល ព្រមទាំងការចំណាយបន្ថែមលើ ការលើកកម្ពស់ជីវសុវត្ថិភាពនៅកន្លែងចិញ្ចឹមសត្វដើម្បីការពារជំងឺឆ្លងសត្វ ជាពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក (ការបាញ់ថ្នាំសម្លាប់មេរោគ ការប្រើប្រាស់ជំនាញបន្ថែម)។

យោងតាមអគ្គនាយកដ្ឋានសុខភាពសត្វ បានឱ្យដឹងថា បច្ចុប្បន្នតម្លៃជ្រូករស់នៅកម្ពុជា មិនមានការប្រែប្រួលខ្លាំងនោះឡើយគឺស្ថិតនៅក្នុងចន្លោះពី ១២ ៥០០រៀល ទៅ ១៣ ៦០០ រៀលក្នុងមួយគីឡូក្រាម អាស្រ័យទៅតាមតំបន់នីមួយៗ ហើយតម្លៃជ្រូកសាច់នាំចូលបានលក់ថោកជាង ចន្លោះពី ១០០រៀល ទៅ២០០រៀល ក្នុងមួយគីឡូក្រាម ពីជ្រូកសាច់រស់ក្នុងស្រុក។ ចំពោះតម្លៃសាច់ ជ្រូកនៅលើទីផ្សារបានប្រែប្រួលចន្លោះពី ២៣ ៥០០រៀល ទៅ ២៦ ៣០០រៀលក្នុងមួយគីឡូក្រាម។

គួរបញ្ជាក់ថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ ការសុំបង្កើតកសិដ្ឋាន ចិញ្ចឹមជ្រូកមានចំនួន៦១កន្លែង ក្នុងនេះមានកសិដ្ឋានចិញ្ចឹមពូជជ្រូកចំនួន៧កន្លែង និងកសិដ្ឋានចិញ្ចឹម ជ្រូកសាច់ចំនួន ៥៤កន្លែង ហើយការនាំចូលពូជជ្រូកមេ បាចំនួន ១៦ ៤០០ក្បាល និងកូនជ្រូកពូជចំនួន ៧៨ ២៥០ក្បាល។

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានពិនិត្យឃើញថា ការផ្គត់ផ្គង់ជ្រូកសាច់រស់នៅក្នុងស្រុកបានរហូតដល់៨៥% លទ្ធផលដ៏ល្អនេះគឺបាន មកពីការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក៏ដូច ជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតែងតែពិភាក្សារិះរកដំណោះស្រាយសមស្រប ដើម្បីលើកទឹក ចិត្តដល់ការចិញ្ចឹមជ្រូកក្នុងស្រុក ឆ្លើយតបតម្រូវការទីផ្សារ និងឈានឆ្ពោះទៅការនាំចេញនៅពេលខាងមុខដ៏ខ្លី៕

Khcct banner

អត្ថបទទាក់ទង