Cct850x100 1
1800px x h300px kh

អឺរ៉ុបបានអនុម័តជាផ្លូវការនូវផែនការស្តារសេដ្ឋកិច្ចរបស់រដ្ឋជាសមាជិកទាំង១២

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖​ European Commission - europa.eu

អឺរ៉ុប៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ, ក្រុមប្រឹក្សាអឺរ៉ុបបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ១៣ នេះថា ផែនការស្តារសេដ្ឋកិច្ចរបស់រដ្ឋជាសមាជិករបស់សហភាពអឺរ៉ុបចំនួន ១២ លើកដំបូងត្រូវបានអនុម័តជាផ្លូវការ។

យោងតាមសេចក្តីប្រកាសព័ត៌មានបណ្តាប្រទេសដែលបានអនុម័តនៅពេលនេះរួមមាន ប្រទេសអូទ្រីសបែលហ្ស៊ិក ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ក្រិក អ៊ីតាលី Latvia, Luxembourg , Portugal, Slovakia និងអេស្បាញ ហើយពួកគេនឹងទទួលបានមូលនិធិដំបូងក្នុងពេលដ៏ខ្លីខាងមុខនេះ។

អនុប្រធានប្រតិបត្តិនៃគណៈកម្មការអឺរ៉ុបលោក Donbrowskis បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃនោះ បន្ទាប់ពីការអនុម័តពីក្រុមប្រឹក្សាអឺរ៉ុប រដ្ឋជាសមាជិកចំនួន ១២ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចី និងកិច្ចព្រមព្រៀងប្រាក់កម្ចីជាមួយ គណៈកម្មការអឺរ៉ុប ហើយពួកគេនឹងអាចទទួលបានការយល់ព្រមជាមុននៅចុងបញ្ចប់នៃខែកក្កដា សម្រាប់ហិរញ្ញប្បទានលើកដំបូង។

នៅខែកក្កដាឆ្នាំ ២០២០ សហភាពអឺរ៉ុបបានដាក់ចេញនូវផែនការស្តារសេដ្ឋកិច្ចឡើងវិញ ដែលមានទំហំសរុបជាង ១,៨ ទ្រីលានអឺរ៉ូរួមទាំង ថវិការយៈពេលវែងចំនួន ១,០៧៤ ទ្រីលានអឺរ៉ូ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៧ និងថវិកាចំនួន ៧៥០ ពាន់លានអឺរ៉ូ ដែលជាថវិកាធំបំផុតរបស់សហភាពអឺរ៉ុប។

រហូតមកដល់ពេលនេះផែនការជំរុញសេដ្ឋកិច្ច នៅខែធ្នូឆ្នាំដដែល មេដឹកនាំអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងស្តីពីការអនុវត្តផែនការស្តារឡើងវិញ៕

Khcct banner

អត្ថបទទាក់ទង