Cct850x100 1
1800px x h300px kh

ឯកឧត្តមជា ច័ន្ទបរិបូរណ៌៖គោលការណ៍កម្ពុជា« រក្សាមិត្តចាស់ បង្កើនមិត្តថ្មី »

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ច័ន្ទ បរិបូរណ៌។រូបភាព៖ ហ្វេសប៊ុក Chea Chanboribo 

ភ្នំពេញ៖រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ច័ន្ទ បរិបូរណ៌ នៅថ្ងៃទី ១១ កក្កដានេះ បានចេញផ្សាយនូវអត្ថបទមួយដែលមានចំណងជើងថា "ពាក្យប្រមាថ បានក្លាយជាភាពអាម៉ាស"។ អត្ថបទទាំងមូល គឺចង់ផ្តោតលើរាជរដ្ឋាភិបាលប្រកាសទិញវ៉ាក់សាំងកូវិដ-១៩ ដើម្បីចាក់ជូនប្រជាជនកម្ពុជា និងឆ្លើយតបមតិមួយចំនួន។

តាមរយៈអត្ថបទនោះ ឯកឧត្តម ច័ន្ទ បរិបូរណ៌ បានលើកឡើងថា វ៉ាក់សាំងវាក្លាយជាទំនិញយុត្តិសាស្រ្ត ប្រទេសអ្នកមានពួកគេបានទិញស្តុកទុកលើសតម្រូវការ រីឯប្រទេសក្រីក្រ ត្រដររង់ចាំពួកអ្នកមានដាក់ទានអោយដោយភ្ជាប់និងលក្ខ និងភូមិសាស្រ្តនយោបាយទៀតផង។អង្គការសុខភាពពិភពលោក បានបង្កើតយន្តការកូវ៉ាក់ដោយសង្ឃឹមថា និងប្រមូលវ៉ាក់សាំងកូវិដ ១៩ ហើយបែងចែកដោយសមធម៌ ក៏ប៉ុន្តែ គោលបំណងនេះ គ្មានប្រទេសណាគេចែករំលែកឬទៅអនុវត្តន៌តាមប៉ុន្មានឡើយ។

បើតាមឯកឧត្តម ច័ន្ទ បរិបូរណ៌  អង្គការនេះបានចេញសេចក្តីអំពាវនាវឬស្តីបន្ទោសតាមបែបការទូតទៅអោយពួកប្រទេសអ្នកមានអោយពួកគេមើលមកនិងគិតអំពីគុណធម៌អាណិតអាសូរដល់ប្រទេសក្រីក្រក៏ប៉ុន្តែ ពួកពុំបានយកត្រចៀកស្តាប់ឡើយ។ចំពោះកម្ពុជា​ជាប្រទេសកំពុងអភិវឌ្ឍន៍ ត្រដរងើបចេញអោយបានឆាប់រហ័សពីបន្ទាត់ភាពក្រីក្រ។សម្រាប់ឯកឧត្តម ប្រមុខដឹកនាំរបស់កម្ពុជាបានដាក់ចេញគោលការណ៍ស្វែងរកវ៉ាក់សាំងកូវិដ១៩ តាមច្រក៣គឺ៖1-ច្រកយន្តការណ៌កូវ៉ាក់2-ច្រកកិច្ចសហប្រតិបត្តិការទ្វេភាគី 3-ច្រកចរចារជាមួយមន្ទីពិសោធន៌ដោយផ្ទាល់ តាមគោលការណ៍ ២០លានដូស ដើម្បីចាក់ជូនប្រជាជនក្នុង ១០លាននាក់តាមផែនការ។

​​វ៉ាក់សាំងទង ២០ លានដូស នោះ មានតែវ៉ាក់សាំង ៣២,៤០០០(សាមសិបពីរម៉ឺនបួនពាន់) ដូសតែប៉ុណ្ណោះដែលកម្ពុជាទទួលបានតាមយន្តការណ៌កូវ៉ាក់ ក្រៅពីនោះកម្ពុជាទទួលបានពី ប្រទេសចិនតាមរយៈជំនួយពីរដ្ឋាភិបាលចិនជាង២លានដូស ក្រៅពីនោះរាជរដ្ឋាភិបាលបញ្ជាទិញដែលជាប្រភេទវ៉ាក់សាំង Sinopham & Sinovac។ ហើយការសន្យារបស់ប្រទេសមួយចំនួនមកដល់និងពេលនេះកម្ពុជាពុំទាន់បានទទួលមួយតំណក់ណាឡើយ។

រដ្ឋលេខាធិការក្រសួងព័ត៌មាន បានចោទជាសំណួរថា ប្រសិនបើកម្ពុជាពុំមានវ៉ាក់សាំងពីប្រទេសចិនមកនោះទេតើពេលនេះកម្ពុជាទៅជាយ៉ាងណា?ឯកឧត្តមបន្តថា សម្តេច ហ៊ុន សែន ​ចាត់​ទុក​ចិន​ជា​ «មិត្ត​ដែកថែប» ប្រទេស​ក្រីក្រ និងតូចតាច ត្រូវ​ការ​ចាំបាច់​នូវ​ឯករាជ្យ​ និង​អធិបតេយ្យភាព​ និង​ចៀស​វាង «​ការ​បង្គាប់​បញ្ជា​ និង​ការ​ជ្រៀតជ្រែក​ពី​ខាង​ក្រៅ»។សម្តេច «គាំទ្រ​យ៉ាង​មុត​មាំ»​ លើគម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន (BRI) ដែល​ជួយ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​កម្ពកម្ពុជា ដែលនាំ​មក​នូវ«វិបុលភាព​និង​សុភមង្គល​ជូន​ដល់​ប្រជាជន​នៅ​ក្នុង​បណ្តា​ប្រទេស​និង​តំបន់»។

សម្តេចតេជោ ហ៊ុន សែន ក៏​បាន​ស្នើ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​អស់​បញ្ឈប់ឲ្យ​បាន​នូវ «វប្បធម៌ និង​ឥរិយាបថ​ច្រណែន​ឈ្នានីស​ចាំ​តែ​មើល​បំណាំ ចោទ​ប្រកាន់​និង​រិះគន់​គ្មាន​មូលដ្ឋាន» ដោយ​ជំនួស​មក​វិញ​នូវ​ «ឥរិយាបថ​បែប​ស្ថាបនា​និយម» និង​» ស្មារតី​នៃ​កិច្ច​សហប្រតិបត្តិការ»។

ជារួមមកវិញ សម្រាប់ឯកឧត្តម ច័ន្ទ បរិបូរណ៌ បានសង្គត់ធ្ងន់ថា កម្ពុជាពុំមែនងាកទៅរកចិនចោលអាមេរិកនោះទេ គោលការណ៍ ការបរទេសរបស់កម្ពុជា «រក្សាមិត្តចាស់ បង្កើនមិត្តថ្មី » ។អ្វីដែលយើងត្រូវការ ជាចាំបាច់នាពេលនេះគឺ ការអភិវឌ្ឍន៌ ចំណែកមនោគមវិជ្ជា រដ្ឋធម្មនុញ្ញកម្ពុជាបានចងយ៉ាងជាប់ថា៖ កម្ពុជាជាប្រទេសប្រកាន់នូវរបបសេរីពហុបក្ស៕

Khcct banner

អត្ថបទទាក់ទង