Yearendyearend1140x150
Img 0571

ចិនផ្តល់ថ្នាំបាញ់សម្លាប់មេរោគលើយន្តហោះ២០ធុងនិងឧបករណ៍៤០គ្រឿងដល់កម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្តា
/
សម្ភារៈជំនួយរបស់ចិនផ្ដល់ដល់វិស័យអាកាសចរស៊ីវិល ដើម្បីទប់ស្កាត់ ការពារមេរោគ កូវីដ-១៩ 

ភ្នំពេញ៖រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី៣១ មីនា បានទទួលថ្នាំបាញ់ ២០ធុងនិងឧបករណ៍៤០គ្រឿង សម្រាប់បាញ់សម្លាប់មេរោគ (40 sprayers and 20 barrels of plane cabin disinfectants )លើ យន្តហោះ ពីស្ថានទូតចិន ដើម្បីទប់ស្កាត់ និងការពារ ការរាលដាលមេរោគ កូវីដ-១៩ (COVID 19) លើវិស័យអាកាសចរស៊ីវិល។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កំពុងអនុវត្តនូវវិធានការ វាស់កំដៅយ៉ាងតឹងរឹង ដល់គ្រប់មន្ត្រីថ្នាក់ដឹកនាំ និងភ្ញៀវជាតិ អន្តរជាតិ ទាំងអស់ពេលចូលធ្វើការ និងមកដល់ ក៏បានបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណ អាគារធ្វើការ និងគ្រប់នាយកដ្ឋាន ព្រមទាំងការិយាល័យធ្វើការទាំងអស់ ដើម្បីទប់ស្កាត់ និងការពារ ការរាលដាលមេរោគ កូវីដ-១៩ (COVID 19)។

លោកបានចាត់តាំងមន្ត្រី០២ រូប មកទទួល ថ្នាំបាញ់ សម្លាប់មេរោគ លើ យន្តហោះចំនួន ២០ ធុងក្នុង០១ ធុងមានទឹកថ្នាំចំណុះ២៥លីត្រ និងឧបករណ៏បាញ់ថ្នាំ ចំនួន៤០គ្រឿង ពីស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២០នេះ។

លោក ម៉ៅ ហាវណ្ណាល់បន្ថែមថា « ថ្នាំបាញ់ ២០ធុង និងឧបករណ៍៤០គ្រឿង មានសារៈសំខាន់ណាស់ សម្រាប់បាញ់លើយន្តហោះពិសេស ( VVIP Flight) ជាព្រះទីនាំងនៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំកំពូលៗ នៃរាជរដ្ឋាភិបាលកម្ពុជា និងសម្រាប់បាញ់លើក្រុមហ៊ុនអាកាសចរណ៍កម្ពុជាដែលត្រូវការចាំបាច់ »។

គួរបញ្ជាក់ថា ការផ្តល់សម្ភារៈខាងលើ ជាការឆ្លើយតបតាមការសន្យា របស់ លោកស្រី លោកស្រី Zuo Wenxing អនុប្រធានស្ថានបេសកកម្ម និងជាទីប្រឹក្សា នយោបាយ (Deputy Chief of Mission and Political Counselor of the Chinese Embassy ) ប្រចាំស្ថានទូតចិន ដែលបានសន្យាផ្តល់នូវឧបរណ៍សម្ភារៈ និងថ្នាំសម្លាប់មេរោគ ក្នុឱកាសជំនួបពិភាក្សារការងារជាមួយ លោក ម៉ៅ ហាវណ្ណាល់ កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០ កន្លងទៅ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កម្ពុជា_ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង